រូបមន្តបន្ទាប់ជាស៊េរីរបស់យើងលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចសង្គមនៃជំងឺកូវីដ-១៩ គឺសម្រាប់ការសាកល្បងរចនាទិន្ន័យជារូបភាព៖ ក្រាបបន្ទាត់។ មានហេតុផលដែលការរចនាទិន្ន័យជារូបភាព ត្រូវបានបំពេញបន្ថែមនៃព័ត៌មានតាមទំព័រកាសែត និងតថភាពពិតនានាពាសពេញពិភពលោក។ ការរចនាទិន្ន័យជាព័ត៌មានរូបភាព ផ្តល់ការត្រិះរិះនិងអត្ថន័យភ្លាមៗ សម្រាប់ទស្សនិកជនស្ទើរតែទាំងអស់។ វាមានប្រយោជន៍ជាពិសេស នៅពេលបង្ហាញទិន្នន័យ ក្នុងទំរង់ដែលមនុស្សប្រហែលជាមិនស្គាល់។ សម្រាប់ការរចនាទិន្ន័យជារូបភាពនេះ យើងនឹងប្រើទិន្នន័យការចល័តសហគមន៍របស់ហ្គូហ្គោលនេះ ដើម្បីបង្កើតក្រាបបន្ទាត់ដែលបង្ហាញពីពេលវេលា ដែលមនុស្សចំណាយលើទីតាំងផ្សេងៗគ្នា។
ទិន្នន័យ
ហ្គូហ្គលចាប់យកនិន្នាការចល័តរបស់ប្រជាជននៅទូទាំងកន្លែងចំនួន៦ផ្សេងគ្នាគឺ កន្លែងលក់រាយនិងកន្លែងកំសាន្ត គ្រឿងទេសនិងឱសថស្ថាន ឧទ្យាន ស្ថានីយឆ្លងកាត់ កន្លែងធ្វើការ និងតំបន់លំនៅដ្ឋាន។ ទិន្នន័យនេះ ត្រូវបានប្រមូលដោយអនាមិកពីអ្នកប្រើប្រាស់ហ្គូហ្គោលដែលបានជ្រើសរើសបើកការចែករំលែកទីតាំង [Location Sharing] ហើយត្រូវបានបង្ហាញជារួម។ មិនដូចទិន្នន័យផ្សេងទៀត ទិន្នន័យចល័តទាំងនេះត្រូវបានធ្វើសន្ទស្សន៍ មានន័យថាទិន្នន័យដើម ត្រូវបានធ្វើឱ្យមានលក្ខណៈធម្មតានៅជុំវិញចំណុចចាប់ផ្តើមធម្មតា - ក្នុងករណីនេះ រយៈពេលមួយសប្តាហ៍ចៃដន្យ គឺចំនៅពាក់កណ្តាលខែមករា។ រយៈពេលនោះ ដើរតួជាចំនុចសូន្យ ដើម្បីមើលថា តើការចល័តរបស់ប្រជាជន បានផ្លាស់ប្តូរក្នុងឆ្នាំកន្លងមក ទាក់ទងនឹងទិន្ន័យមូលដ្ឋានយ៉ាងដូចម្តេច។ ប្រការនេះ អនុញ្ញាតឱ្យយើងប្រៀបធៀបប្រភេទផ្សេងគ្នា នៃទិន្នន័យចល័ត ដែលមានអត្ថន័យយោងទៅតាមការផ្លាស់ប្តូរភាគរយ ជំនួសឱ្យចំនួន [លេខ] ដាច់ខាត។
យើងត្រូវយល់ឲ្យបានច្បាស់ មុនពេលបន្តទៅផ្នែកទាញយក និងសម្អាតទិន្នន័យ។ ជាទូទៅប្រភពទិន្នន័យផ្តល់នូវសៀវភៅកូដ [codebooks] និងទិន្នន័យលម្អិត [metadata] ដែលបង្ហាញព័ត៌មានអំពីទិន្នន័យ មាតិកា និងប្លង់ឯកសារទិន្នន័យ។ វាចាំបាច់ណាស់ក្នុងការតាមសៀវភៅកូដទាំងនេះ ដើម្បីដឹងយ៉ាងច្បាស់នូវអ្វីដែលទិន្នន័យទាំងនេះតំណាងឱ្យ ឯកតានិងបរិបទ ដែលនៅពីក្រោយទិន្នន័យ និងវិធីធ្វើឱ្យយល់បានអំពីទិន្នន័យទាំងនេះ ដើម្បីបង្កើតការមើលឃើញប្រកបដោយអត្ថន័យ។ ជាសំណាងល្អ ទិន្នន័យចល័តរបស់ហ្គូហ្គលនេះ ផ្តល់ការណែនាំអំពីសំណុំទិន្នន័យនៃការចល័តទាំងនេះ។ សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម ដើម្បីឱ្យអ្នកស្គាល់សំណុំទិន្នន័យនេះ៖
នៅក្នុងគំនូសក្រាបបន្ទាត់ខាងលើ, អ័ក្ស X គឺតំណាងឲ្យកាលបរិច្ឆេទជាក់លាក់ ហើយអ័ក្ស Y គឺតំណាងឲ្យការផ្លាស់ប្តូរភាគរយពីទិន្ន័យគោល។ ឧទាហរណ៍នៅថ្ងៃទី១ ខែមីនា ចំនួនភ្ញៀវទេសចរទៅទីតាំងលក់រាយនិងកន្លែងកំសាន្ត (ច្រើនជាងនេះទៀតនៅពេលក្រោយ) គឺខ្ពស់ជាងរយៈពេលកំណត់៥ភាគរយ ដូច្នេះបន្ទាត់ពណ៌ខៀវគឺនៅខាងលើបន្ទាត់ផ្តេកខ្មៅ។ ចំណុចទាបបំផុត គឺថ្ងៃទី១៥ ខែមេសា នៅពេលដែលចំនួនអ្នកទស្សនា មានតិចជាងរយៈពេលកំណត់៧៤%។ ការឡើងខ្ពស់ មានន័យថា មនុស្សកាន់តែច្រើនចំណាយពេលនៅទីតាំងលក់រាយនិងកន្លែងកំសាន្ត ហើយការឡើងឬចុះ នៃក្រាបបន្ទាត់ខៀវ មានន័យថា មានមនុស្សតិចណាស់ ដែលចំណាយពេលនៅកន្លែងលក់រាយនិងកន្លែងកំសាន្ត។ ទិន្នន័យទាំងនេះ គឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះមួយអំពីសារៈសំខាន់របស់វា ក្នុងនាមជាអ្នកប្រើទិន្នន័យ ដើម្បីចំណាយពេលស្វែងយល់ពីអត្ថន័យនៃទិន្នន័យជំនួសឱ្យការសន្មតផ្អែកលើទិន្នន័យប្រភេទណាដែលយើងបានប្រើដើម្បីធ្វើការ។
វាចាំបាច់ក្នុងការកត់សម្គាល់នូវអ្វីដែលទិន្នន័យ អាចវាស់វែងបាន និងមិនអាចវាស់វែងបាន។ ដោយសារតែវិធីដែលវាត្រូវបានចាប់យក ទិន្ន័យមិនអាចត្រូវបានបកស្រាយថា វាជាការផ្លាស់ប្តូរចំនួនអ្នកទស្សនា ឬជាការផ្លាស់ប្តូររយៈពេលនៃការធ្វើទេសចរណ៍នោះឡើយ - កត្តាទាំងពីរនេះ គឺមានឥទ្ធិពលលើការវិភាគទិន្នន័យ។ វាមិនរាប់បញ្ចូលបរិបទផ្សេងទៀត ដែលអាចជះឥទ្ធិពលដល់របៀបដែលមនុស្សចំណាយពេលរបស់ពួកគេ ដូចជាការផ្លាស់ប្តូររដូវកាលវិស្សមកាល។ល។ ជាថ្មីម្តងទៀត គំរូរបស់ទិន្ន័យគឺអ្នកប្រើស្មាតហ្វូន ដែលមាននិងប្រើការចែករំលែកទីតាំងហ្គូហ្គោល ដូច្នេះ វាពិបាកក្នុងការដឹងថា តើការតំណាងរបស់គំរូទិន្ន័យបែបណា ដែលត្រឹមត្រូវសម្រាប់ប្រជាជនទាំងមូល។ ដូចមេចុងភៅពិត យើងត្រូវយកគ្រឿងផ្សំរបស់យើងជាមួយអំបិលពីរបីគ្រាប់។
TIP: គន្លឹះការពន្យល់អំពីទិន្នន័យ
ទស្សនិកជនផ្សេងគ្នានឹងត្រូវការការណែនាំផ្សេងៗគ្នាចំពោះទិន្នន័យ។ ក្នុងករណីខ្លះ អ្នកប្រហែលជាត្រូវការការពន្យល់តិចតួចប៉ុណ្ណោះ ដើម្បីចៀសវាងការភាន់ច្រលំពោលគឺ “ ការផ្លាស់ប្តូរភាគរយចាប់តាំងពីការគ្របដណ្តប់មុនពេលចាប់ផ្តើមជំងឺកូវីដ”។ ប្រសិនបើអត្ថបទរបស់អ្នកសំដៅទៅដល់ការ រចនាទិន្ន័យជាព័ត៌មានក្រាហ្វិច គឺជាឱកាសដ៏មានប្រយោជន៍ ដើម្បីពន្យល់អំពីគំនួសពណ៌ដោយផ្ទាល់ (ដូចពេលដែលនិយាយអំពីថ្ងៃទី១ ខែមីនា និងថ្ងៃទី១៥ ខែមេសា) ហើយ ដោយហេតុនេះ ទាំងពន្យល់ពីទិន្នន័យនិងនិន្នាការដែលអ្នកចង់រំលេច។ ការពន្យល់លំអិត ដូចរូបមន្តនេះ ប្រហែលជាមិនចាំបាច់សម្រាប់អ្នកអានធម្មតានោះទេ។
អាហារគឺល្អដូចគ្រឿងផ្សំរបស់វាអីចឹង ហើយសម្រាប់រូបមន្តនេះ យើងត្រូវចាប់ផ្តើម ដោយរកឱ្យបានច្បាស់នូវអ្វីដែលយើងត្រូវការ។ សំណាងល្អ ទិន្នន័យការចល័តសហគមន៍របស់ហ្គូហ្គល អាចរកបានយ៉ាងងាយស្រួល និងជាសាធារណៈជាឯកសារ CSV ដើម។
១.១) ប្រភពទិន្នន័យ
សម្រាប់ការរចនាទិន្ន័យជាព័ត៌មានក្រាហ្វិចនេះ យើងនឹងប្រើប្រាស់ប្រទេសកម្ពុជា ជាករណីសិក្សារបស់យើង ប៉ុន្តែរូបមន្តនេះ អាចត្រូវបានប្រើយ៉ាងងាយស្រួល សម្រាប់ប្រទេសផ្សេងទៀតនៅលើពិភពលោក។
នៅពេលអ្នកបើកឯសារ ផ្ទាំងកម្មវិធី Excel របស់អ្នកគួរតែមើលទៅដូចរូបខាងក្រោមនេះ។ ប្រសិនបើអ្នករមូរចុះក្រោម អ្នកនឹងចាប់ផ្តើមឃើញទិន្នន័យបែងចែកតាមខេត្ត។
ចំពោះរូបមន្តនេះ យើងចង់ក្រឡេកមើលទិដ្ឋភាពប្រទេសកម្ពុជាទាំងមូល មិនមែនតែមួយ ឬប្រៀបធៀបតំបន់ណាមួយជាក់លាក់នោះទេ។ ក្រឡា [cells] ដែលទំនេរនៅខាងក្រោមជួរឈរ sub_region_1 មានទិន្នន័យដែលយើងចង់បាន ដូច្នេះយើងចាំបាច់ត្រូវលុបជួរដេក ដែលបញ្ជាក់ឈ្មោះខេត្ត ដើម្បីជៀសវាងការរាប់ខេត្តទាំងនោះពីរដង។
ម៉្យាងទៀត នៅលើផ្ទាំង sheet នេះ អ្នកក៏អាចរំកិលចុះក្រោម ទៅដល់កន្លែងដែលជួរជាមួយ “Banteay Meanchey Province” ចាប់ផ្តើមលេចចេញមក ហើយចុចលើជួរដេកនៅខាងឆ្វេង នៃជួរដេកដំបូងសំរាប់ “Banteay Meanchey Province” ។
ឥឡូវនេះ អ្វីដែលអ្នកត្រូវធ្វើគឺចុចលុបនៅលើក្តារចុចរបស់អ្នក ហើយជួរដេកទាំងនោះ នឹងត្រូវបានលុបចោល ដោយបន្សល់ទុកតែជួរដេក ដែលយើងចង់បាន។ សូមរក្សាទុក Excel sheet របស់អ្នក ហើយអ្នកនឹងរួចរាល់!
១.២) ការបញ្ចូលទិន្នន័យ
ឥឡូវនេះ យើងមានឯកសារទម្រង់ CSV, យើងអាចបញ្ចូលវាទៅក្នុងកម្មវិធី Datawrapper ហើយយើងចាប់ផ្តើមដាក់បញ្ចូលដើម្បីរចនាទិន្ន័យជាព័ត៌មានក្រាហ្វិចរបស់យើង។
កម្មវិធី Datawrapper នឹងនាំអ្នកទៅទំព័របន្ទាប់ដោយស្វ័យប្រវត្តិ ដោយមានចំណងជើងថា “ ពិនិត្យ និងពិពណ៌នា” ឬ “Check & Describe”។ ទំព័រនេះ នឹងផ្តល់ឱ្យយើងនូវឱកាស ដើម្បីកែសំរួលរបៀប ដែល Datawrapper បកស្រាយ និងប្រើប្រាស់ទិន្នន័យ។
ឥឡូវអ្នកត្រូវធ្វើជំហាននេះម្តងទៀតសម្រាប់រាល់ជួរឈរដែលយើងមិនចង់បាន។
Country_region_code,
country_region_code,
Country_region,
country_region,
sub_region_1,
sub_region_1,
sub_region_2,
sub_region_2,
metro_area,
metro_area,
iso_3166_2_code, and
iso_3166_2_code, និង
census_fips_code.
census_fips_code ។
ជួរដេកដែលនៅសល់គឺជាកាលបរិច្ឆេទ ដែលយើងពិតជាចង់បាន ហើយបន្ទាប់មកទីតាំងទាំង ៦នៃទីតាំងរបស់យើង។ ប្រភេទទីតាំងនីមួយៗ នឹងលេចចេញជាខ្សែរបន្ទាត់ របស់វានៅលើលក្រាបបន្ទាត់របស់យើង។
TIP: គន្លឹះសម្រេចចិត្តថាត្រូវបញ្ចូលអ្វីខ្លះនៅក្នុងក្រាហ្វ
ការសម្រេចចិត្តថា តើមានចំនួនប៉ុន្មាន ក្រាបបន្ទាត់ និងក្រាបមួយណា ដែលត្រូវបញ្ចូលគឺប្រហែលជាការសម្រេចចិត្តសំខាន់បំផុតនៅក្នុងរូបមន្តនេះ។ វាទាំងអស់ គឺអាស្រ័យលើរឿងរ៉ាវ ដែលយើងព្យាយាមប្រាប់ ហើយអ្នកណាជាទស្សនិកជនដែលយើងចង់បាន។
ប្រសិនបើយើងកំពុងសរសេរសម្រាប់និស្សិត យើងអាចជឿជាក់ថា អ្នកអាននឹងមាន a) ចំណេះដឹងនិងបទពិសោធន៍ចាំបាច់ ដើម្បីយល់ពីក្រាបស្មុគស្មាញ b) មានឆន្ទៈ ចំណាយពេលច្រើន ក្នុងការក្រឡេកមើលការរចនាទិន្ន័យជាព័ត៌មានក្រាហ្វិច c) សមត្ថភាព ក្នុងការដឹងថាអ្វីជាអ្វី។ ហើយមិនសំខាន់ទេ បើគ្មានជំនួយ។
ប្រសិនបើនោះជាករណីនេះ យើងអាចពិចារណារក្សាប្រភេទទីតាំងទាំង៥ប្រធានបទក្នុងក្រាប។ (ការសង្ខេបទិន្នន័យរបស់ហ្គូហ្គលបញ្ជាក់ថា ទិន្នន័យសម្រាប់ Residence ប្រើឯកតាផ្សេងៗគ្នា ពីក្រុមផ្សេងទៀត ដូច្នេះ វាមិនគួរត្រូវបានបង្ហាញក្នុងការរចនាទិន្ន័យជាព័ត៌មានក្រាហ្វិច) ដែលមើលទៅដូចនេះ៖
ទោះជាយ៉ាងណាក៏ដោយ សម្រាប់ទស្សនិកជនភាគច្រើន រឿងខាងលើនេះ មានភាពច្របូកច្របល់និងច្រលំពេក។ ដើម្បីភាពសាមញ្ញ យើងអាចព្យាយាម ស្វែងរកតំបន់ទាំងនោះ ដែលយើងគិតថា អាចឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរឥរិយាបទ ដែលបណ្តាលមកពីគោលនយោបាយ។ ក្នុងចំណោមប្រធានបទទាំងប្រាំនេះ ខ្ញុំអាចនិយាយបានថា «កន្លែងលក់រាយ កន្លែងធ្វើការ និងគ្រឿងទេស នឹងត្រូវបានបង្ហាញសមបំផុត»។
ក្រាបនេះ ពិតជាងាយស្រួលយល់ ប៉ុន្តែនៅតែមានប្រធានបទច្រើន។ សំខាន់ជាងនេះទៅទៀត ទិន្នន័យទាំងនេះ ហាក់ដូចជាមិនមានទំនាក់ទំនងប្រកបដោយអត្ថន័យណាមួយជាមួយគ្នា។ មិនមានហេតុផលច្បាស់លាស់ ដើម្បីបង្ហាញពួកវាជាមួយគ្នា ក្រៅពីមានព័ត៌មានច្រើនពេក តាមដែលអាចធ្វើទៅបាន។ លើសពីនេះទៀត យើងអាចឃើញថា បន្ទាត់នីមួយៗ មានការធ្លាក់ចុះ និងមានលក្ខណៈឯករាជ្យ នៃខ្សែបន្ទាត់ផ្សេងទៀត ដែលបង្ហាញពីលទ្ធភាពនៃការបំលែងអថេរ។
ឧទាហរណ៍ ចំនួនពេលវេលាដែលបានចំណាយនៅក្នុងវដ្តកន្លែងធ្វើការ តាមរយៈកំពូលក្រាបបន្ទាត់ និងជ្រលងក្រាបបន្ទាត់ ដែលមិនត្រូវបានឆ្លុះបញ្ចាំង នៅក្នុងប្រភេទទីតាំងផ្សេងទៀត។ នៅលើការពិនិត្យកាន់តែជិត អ្នកអាចឃើញថាខ្សែបន្ទាត់នេះ ភ្ជាប់ជាមួយថ្ងៃធ្វើការ/ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។ ការកើនឡើងខ្ពស់ក្រាបបន្ទាត់ជាងនេះ តំណាងឱ្យថ្ងៃធ្វើការ នៅពេលមនុស្សចំណាយពេលច្រើន នៅកន្លែងធ្វើការ ហើយការធ្លាក់ចុះខ្លាំងបំផុត គឺជាថ្ងៃឈប់សម្រាកសាធារណៈ នៅពេលដែលមានមនុស្សតិចណាស់នៅកន្លែងធ្វើការ។ រឿងនេះ គួរអោយចាប់អារម្មណ៍ណាស់ ប៉ុន្តែវាមិនបានប្រាប់រឿងរ៉ាវ ដែលទាក់ទងនឹងជំងឺកូវីដ ហើយអាចបង្វែរអារម្មណ៍អ្នកអាន ពីអ្វីដែលសំខាន់។
ទិន្នន័យការចល័តសហគមន៍របស់ហ្គូហ្គលមានលក្ខណៈលម្អិត។ សូម្បីតែចំនុចខ្សែបន្ទាត់តែមួយ គឺសំបូរទៅដោយព័ត៌មាន និងការយល់ដឹង។ សម្រាប់រូបមន្តនេះ យើងបានសំរេចចិត្តផ្តោតលើចំនុចខ្សែបន្ទាត់តែមួយ ដើម្បីប្រាប់រឿងរ៉ាវច្បាស់លាស់ និងអាចជឿទុកចិត្តបាន តាមដែលអាចធ្វើទៅបាន។ ក្នុងចំណោមជម្រើសប្រធានបទទាំងអស់ «ការលក់រាយនិងការកម្សាន្ដ» គឺអាចចាប់យកចលនាបានល្អ ដែលមិនចាំបាច់ និងទំនងជាមិនត្រូវបានជះឥទ្ធិពលដោយកត្តាខាងក្រៅ ដែលមិនទាក់ទងនឹងជំងឺកូវី។ សម្រាប់ហេតុផលនេះ យើងនឹងរួមបញ្ចូលទាំង «ការលក់រាយនិងការកំសាន្ត» ជាប្រភេទទីតាំងតែមួយគត់ សម្រាប់រចនាទិន្ន័យជាព័ត៌មានក្រាហ្វិច។ ទោះយ៉ាងណា ការផ្លាស់ប្តូរចំនួនប្រភេទទីតាំង ដែលអ្នកបានបញ្ចូល មានភាពងាយស្រួលដូចជាការចុចនិងចុចលើ “លាក់ជួរឈរ” ឬ “Hide column” នៅក្នុងផ្ទាំង “ពិនិត្យនិងពិពណ៌នា” ឬ “Check & Describe” នៅលើ Datawrapper ។ មានសិទ្ធិពេញលេញ ក្នុងការសាកល្បងជុំវិញ និងស្វែងយល់នូវអ្វី ដែលដំណើរការល្អបំផុត សម្រាប់គោលបំណងនិងទស្សនិកជនរបស់អ្នក។ ]
ឈ្មោះជួរឈរនឹងលេចចេញជាការរចនាទិន្ន័យជាព័ត៌មានក្រាហ្វិច ដូចឈ្មោះអថេរ, ដូច្នេះ យើងក៏ត្រូវឆ្លងកាត់ និងប្តូរឈ្មោះជួរឈរតាមចំណាប់អារម្មណ៍របស់យើង។
នៅពេលដែលអ្នកធ្វើវារួចរាល់ហើយ សំណុំទិន្នន័យរបស់អ្នកត្រូវបានសម្អាត និងធ្វើទ្រង់ទ្រាយរួចរាល់ ហើយអ្នកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាប់ផ្តើមការរចនាទិន្ន័យជាព័ត៌មានក្រាហ្វិច!
ជាសំណាងល្អ, កម្មវិធី Datawrapper ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការរចនាទិន្ន័យជាព័ត៌មានក្រាហ្វិចរបស់យើង ហើយអ្វីដែលយើងត្រូវធ្វើ គឺធ្វើការកែសម្រួលទ្រង់ទ្រាយបន្តិចបន្តួច។
រឿងរ៉ាវដំបូងដែលយើងចង់កែសម្រួល គឺជាទ្រង់ទ្រាយ នៃកាលបរិច្ឆេទរបស់យើង ដែលបច្ចុប្បន្ននេះ គ្រាន់តែបង្ហាញជាឆ្នាំ នៅលើអ័ក្សផ្តេករបស់យើងប៉ុណ្ណោះ។
ឥឡូវនេះ ក្រាបបន្ទាត់និងអ័ក្ស ត្រូវបានធ្វើកែសម្រួលយ៉ាងច្បាស់ពីរបៀបដែលយើងចង់បាន។ យើងអាចឈប់នៅទីនេះ ប៉ុន្តែសម្រាប់ព័ត៌មាន និងបរិបទបន្ថែមទៀត ឥឡូវនេះ យើងនឹងបន្ថែមចំណារពន្យល់ទៅលើក្រាបរបស់យើង ដើម្បីជួយពន្យល់ពីនិន្នាការ ដែលពួកគេបង្ហាញ។ សូមចុច “បន្ត” ឬ “proceed” នៅផ្នែកខាងក្រោម នៃទំព័រ ដើម្បីចូលទៅកាន់ទំព័រចំណារពន្យល់។
ក្រាបខ្សែបន្ទាត់ ពិតគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែការបន្ថែម បរិបទនៃសាច់រឿង ធ្វើឱ្យវាកាន់តែ មានការយល់ដឹងបន្ថែមទៀត។ វិធីល្អបំផុត ដើម្បីបន្ថែមបរិបទនោះ គឺជាមួយចំណារពន្យល់។
៣.១) មូលដ្ឋានចំណារពន្យល់
យើងអាចចាប់ផ្តើមដោយមូលដ្ឋានគ្រឹះមួយចំនួន៖ ចំណងជើង, ការដកស្រង់ប្រភពទិន្នន័យ, និងឈ្មោះអ្នកបង្កើក្រាបបន្ទាត់នេះ។
ពិតណាស់ ចំណុចទាំងនេះ មានប្រយោជន៍ ប៉ុន្តែនៅតែមិនមែនជាអ្វីដែលខ្ញុំចង់និយាយ នៅពេលខ្ញុំនិយាយអំពីសារៈសំខាន់នៃចំណារពន្យល់សម្រាប់រូបមន្តនេះ។ ដើម្បីប្រាប់រឿងពេញលេញ យើងត្រូវបញ្ចូលព័ត៌មានបរិបទ ទៅក្នុងការរចនាទិន្ន័យជាព័ត៌មានក្រាហ្វិច
ដែលមើលឃើញដោយខ្លួនឯង ដើម្បីដឹកនាំការបកស្រាយទិន្នន័យរបស់អ្នកអាន។
Datwrapper មានចំណារពន្យល់ពីរប្រភេទ គឺចំណារពន្យល់អត្ថបទ (text annotations) និងគំនួសពណ៌ជួរ (range highlights) ។ សូមរកមើលនិងរបៀបប្រើវានីមួយៗ។
TIP: គន្លឹះចំណារពន្យល់អត្ថបទ
ចំណារពន្យល់អត្ថបទគ្រាន់តែជាអត្ថបទដែលមានព្រួញទៅចំណុចជាក់លាក់មួយនៅលើបន្ទាត់។ ពួកវាល្អបំផុត សម្រាប់ចង្អុលបង្ហាញបរិបទទាក់ទងទៅនឹងពេលវេលាតែមួយដូចជាពេលវេលាជាក់លាក់ដែលគោលនយោបាយចាប់ផ្តើមថ្ងៃនៃការស្លាប់ដោយជំងឺកូវីដ ឬព្រឹត្តិការណ៍សំខាន់ផ្សេងទៀត។
ទោះយ៉ាងណាក៏ដោយនៅក្នុងបរិបទផ្សេងទៀតដូចជាការបិទប្រទេសមានរយៈពេលយូរជាងមួយថ្ងៃ វាមិនអាចទៅរួចទេ ដែលអាចប្រាប់ថា ប្រសិនបើ ឬពេលណាគោលនយោបាយទាំងនេះបញ្ចប់ដោយប្រើចំណារពន្យល់អត្ថបទ។ យើងអាចបន្ថែមចំណារពន្យល់អត្ថបទសម្រាប់កាលបរិច្ឆេទបញ្ចប់ ប៉ុន្តែវាមិនច្បាស់ទេ។
នេះ ជាអ្វីដែលវាមើលទៅដូចជា ប្រើតែចំណារពន្យល់អត្ថបទ សម្រាប់ក្រាបរបស់យើង៖
TIP: គន្លឹះគំនួសពណ៌ជួរ
គំនួសពណ៌ជួរគឺល្អឥតខ្ចោះសម្រាប់តំណាងឱ្យរយៈពេលជាក់លាក់។ នៅលើក្រាបរបស់យើង ពួកវាត្រូវបានតំណាងជាក្រុមបញ្ឈរនៃពណ៌ (ឬ, ក្នុងករណីរបស់យើង, ពណ៌ប្រផេះ) លាតសន្ធឹងពីចំណុចមួយនៅលើអ័ក្សផ្តេកទៅមួយទៀត។ នេះជាអ្វីដែលនឹងមើលទៅឃើញ ប្រសិនបើយើងប្រើតែគំនួសពណ៌ជួរសម្រាប់តារាងរបស់យើង៖
ជាថ្មីម្តងទៀតនេះ ដំណើរការសម្រាប់បរិបទមួយចំនួន ដែលយើងចង់ផ្តល់ ប៉ុន្តែមិនមែនសម្រាប់អ្វីគ្រប់យ៉ាងនោះទេ។ ព្រឹត្តិការណ៍តែមួយមុខ ពិតជាមិនអាចត្រូវបានតំណាងអោយរឿងវ៉ាវទាំងអស់នោះទេ។ ឥឡូវនេះ យើងបានឃើញ និងយល់អំពីដែនកំណត់ នៃប្រភេទចំណារពន្យល់នីមួយៗ យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើតការមើលឃើញ ដែលប្រើទាំងមធ្យោបាយប្រកបដោយតុល្យភាព និងចេតនា។
៣.២) បន្ថែមចំណារពន្យល់អត្ថបទ
យើងនឹងចាប់ផ្តើមដោយបន្ថែមចំណារពន្យល់អត្ថបទរបស់យើង។ សម្រាប់ជាឯកសារយោង រាល់ព័ត៌មាន ដែលយើងប្រើដើម្បីពន្យល់ត្រូវបានដកស្រង់នៅខាងក្រោមនៃរូបមន្តនេះ។ វិធីសាស្រ្តរបស់យើង គឺជ្រើសរើសពេលវេលាដ៏សំខាន់ ដោយមិនកំណត់ខ្លួនយើងទៅនឹងប្រភេទណាមួយ ដូចជាលេខករណីកូវីដសំខាន់ៗ ឬអន្តរាគមន៍គោលនយោបាយ។ ផ្ទុយទៅវិញ យើងកត់សំគាល់ការផ្លាស់ប្តូរនៃខ្សែក្រាបបន្ទាត់ដោយខ្លួនឯង ហើយបន្ទាប់មក បានរកឃើញ និងរាប់បញ្ចូលព្រឹត្តិការណ៍ ដែលប្រហែលជាបណ្តាលឱ្យមានការកើនឡើង ឬ ធ្លាក់ចុះ។ ប្រសិនបើយើងចង់ប្រាប់រឿងជាក់លាក់មួយ បន្ទាប់មកយើងនឹងជ្រើសរើសព្រឹត្តិការណ៍ ឬបរិបទដែលត្រូវនឹងសាច់រឿងនោះ។
នៅពេលដែលវាត្រូវបានបន្ថែមទៅក្នុងក្រាប អ្នកនឹងអាចប្តូរវាបាន។
នៅពេលដែលអ្នកបានបន្ថែម និងកែតម្រូវវាតាមការចង់បានរបស់អ្នក វាគួរតែមានលក្ខណៈដូចរូបខាងក្រោមនេះ៖
៣.៣) បន្ថែមគំនួសពណ៌ជួរ
បន្ទាប់មក យើងនឹងបន្ថែមគំនួសពណ៌ពីរបីជួរ។ រំកិលចុះក្រោមហើយចុចលើ “បន្ថែមជួរបន្លិច” ឬ “Add range highlight” ។
នៅពេលដែលអ្នកបានបន្ថែមការរំលេចដំបូងរបស់អ្នក វាគួរតែមើលទៅដូចនេះ។
បន្ទាប់មក ក្រាបរបស់អ្នកគួរតែមើលទៅដូចរូបខាងក្រោមនេះ៖
កម្មវិធី Datawrapper មិនមានវិធីដើម្បីបន្ថែមស្លាកទិន្នន័យ ទៅជួរគំនួសពណ៌ទេ ដូច្នេះយើងនឹងត្រលប់ទៅផ្នែកចំណារពន្យល់អត្ថបទ ដើម្បីបន្ថែមស្លាក (ព័ត៌មាននៃបរិបថ)។
នៅពេលដែលអ្នកបានបន្ថែមព័ត៌មាន អ្នកត្រូវបានធ្វើរួចជាមួយក្រាបនេះរួចរាល់ហើយ។
ការខិតខំប្រឹងប្រែងត្រូវបានបញ្ចប់ ហើយឥឡូវនេះ ដល់ពេលដែលត្រូវផ្សព្វផ្សាយក្រាបរបស់អ្នកតាមទំរង់ ដែលសមហេតុផលសម្រាប់គោលបំណងរបស់អ្នក។
TIP: គន្លឹះការបង្កើតក្រាបសម្រាប់បង្ហាញតាមទូរស័ព្ទ
កម្មវិធី Datawrapper ដូចជាឧបករណ៍រចនាទិន្ន័យជាព័ត៌មានក្រាហ្វិចជាច្រើនទៀត មានទម្រង់សម្រាប់បង្ហាញតាមទូរស័ព្ទ។ ទោះយ៉ាងណាក៏ដោយ ជាមួយនឹងព័ត៌មានជាច្រើននៅលើក្រាបមួយ វាអាចងាយនឹងរាយប៉ាយនៅពេលមើលលើទូរស័ព្ទ។ ជាសំណាងល្អ កម្មវិធី Datawrapper ផ្លាស់ប្តូរដោយស្វ័យប្រវត្តិនូវរបៀប ដែលចំណារពន្យល់ត្រូវ បានបង្ហាញនៅលើទូរស័ព្ទដៃ ទោះបីជាវាជាការសំខាន់ ដើម្បីពិនិត្យមើលថា វាពិតជាអាចមើលឃើញមុនពេលផ្សព្វផ្សាយក៏ដោយ។
ចំពោះក្រាបដែលយើងទើបតែបង្កើត វាមិនអីទេ។ (ប្រសិនបើចំណារពន្យល់របស់អ្នកត្រូវបានចុះបញ្ជីតាមលំដាប់លំដោយ អ្នកអាចចុច និងអូសដើម្បីរៀបចំវាឡើងវិញក្នុងបញ្ជីក្រោម "ចំណារពន្យល់អត្ថបទ" ឬ "Text annotations") ប្រសិនបើអ្នកគិតថា វាទំនងជាថា ទស្សនិកជនរបស់អ្នកនឹងត្រូវបានមើលលើទូរស័ព្ទដៃ សូមចង់ពិចារណាឡើងវិញអំពីធាតុសំខាន់ៗមួយចំនួន។ ឧទាហរណ៍ ការដាក់ស្លាក នៅលើជួរគំនួសពណ៌ មើលទៅមានភាពច្របូកច្របល់បន្តិច ដូច្នេះ អ្នកប្រហែលជាចង់លុបបំបាត់ចោលវាហើយ, ជាទូទៅវាមានប្រយោជន៍ក្នុងការមានចំណារពន្យល់តិចជាង។ វាមិនមានភាពពាក់ព័ន្ធខ្លាំង សម្រាប់ការមើលឃើញជាក់ស្តែងនេះទេ ប៉ុន្តែវាក៏សំខាន់ផងដែរ ក្នុងការពិចារណាថា តើការមើលឃើញមានធាតុអន្តរកម្មនៃក្រាប ដែលនឹងត្រូវបាត់បង់នៅក្នុងការបង្ហាញតាបទូរស័ព្ទដែរឬទេ។ ឧទាហរណ៍ ព័ត៌មានជំនួយ ដែលអនុញ្ញាតឱ្យអ្នកចង្អុលបង្ហាញចំនុចមួយនៅលើបន្ទាត់ និងទទួលបានព័ត៌មានអំពីចំនុចទិន្ន័យនោះ - មិនដំណើរការល្អទេ នៅលើទូរស័ព្ទដៃ។ អ្នកគួរតែចៀសវាង ការលាក់ព័ត៌មានសំខាន់ៗ នៅក្នុងព័ត៌មានជំនួយជាទូទៅ ប៉ុន្តែ ជាពិសេសនៅពេលអ្នករំពឹងថា នឹងមានអ្នកទស្សនាក្រាបរបស់អ្នកតាមទូរស័ព្ទ។
នេះ នឹងបង្កើតតំណភ្ជាប់ទៅគេហទំព័រ នៃការរចនាទិន្ន័យជាព័ត៌មានក្រាហ្វិចរបស់អ្នក ក៏ដូចផ្តល់កូដតំណភ្ជាប់ ដែលអ្នកអាចប្រើដើម្បីបញ្ចូលវា ទៅក្នុងគេហទំព័រនៃអត្ថបទ ឬឧបករណ៍ផ្ទុកផ្សេងទៀត។
ប្រសិនបើអ្នកចង់បោះពុម្ពការរចនាទិន្ន័យជាព័ត៌មានក្រាហ្វិចរបស់អ្នក ឬគ្រាន់តែរក្សាទុកវាជាឯកសារនៅលើកុំព្យូទ័ររបស់អ្នក ឬក៏អ្នកនឹងមិនប្រើជម្រើសទាំងនេះទេ។
"ស្ទួន" ឬ “Duplicate” ងាយប្រើ ប្រសិនបើអ្នកចូលចិត្តក្រាបប្រភេទនេះ ប៉ុន្តែអ្នកសាកល្បងអនុវត្តជាមួយវា ដោយមិនបាត់បង់ទម្រង់ក្រាបបច្ចុប្បន្ន។
សេចក្តីសន្និដ្ឋាន
រូបមន្តនេះ គឺវែងបន្តិច ប៉ុន្តែ វាជារូបមន្តដែលអាចត្រូវបានកែសម្រួល ទៅនឹងមុខម្ហូបផ្សេងៗគ្នា។ ប្រហែលជាចំនុចសំខាន់បំផុត ឥឡូវនេះ អ្នកក៏គួរតែមានទំនុកចិត្ត ជាមួយនឹងប្រភេទគ្រឿងផ្សំថ្មី (ទិន្នន័យដែលបានធ្វើលិបិក្រម) ហើយអាចវាយតម្លៃវិធីល្អបំផុត ដើម្បីបង្ហាញគ្រឿងផ្សំនេះសម្រាប់ក្រអូមមាត់ផ្សេងៗគ្នា។ ប្រសិនបើអ្នកចង់ស្វែងយល់ពីរបៀប ដែលគ្រឿងផ្សំដូចគ្នា ត្រូវបានប្រើដើម្បីបង្កើតអាហារខុសៗគ្នា សូមមើលអត្ថបទដែលបានរាយខាងក្រោមនេះ។ រឿងរ៉ាវថ្មីៗទាំងនេះ ក៏ប្រើប្រាស់ទិន្នន័យអំពីការចល័តដែលមកពីហ្គូហ្គល ឬប្រភពគួរឱ្យទុកចិត្តផ្សេងទៀត។ អ្នកអាចរកឃើញការយល់ដឹងថ្មី តាមរយៈការសង្កេតមើលពីរបៀបដែលទិន្នន័យ អំពីការចល័តនេះ អាចត្រូវបានបង្ហាញជាបន្ដបន្ទាប់ជាមួយនឹងរឿងរ៉ាវ។
ការមិនសូវបិទទីក្រុងធ្ងន់ធ្ងរកំពុងដំណើរការ ខណៈអ៊ឺរ៉ុបត្រូវបានចោទសួរថាទី២ (The Economist)
ការចល័តរបស់ប្រជាជនទួរគីមានការថយចុះយ៉ាងខ្លាំង នៅពេលវិធានការគ្រប់គ្រងជំងឺកូវី-១៩ ផ្តល់លទ្ធផល (Daily Sabah)
ទិន្នន័យការចល័តរបស់ប្រជាជនថ្មី បង្ហាញពីការហូរចូលនៃអ្នកទិញឥវ៉ាន់នៅមុនការបិទខេត្ត Ontario (Global News CA)
ឥឡូវអ្នកបានធ្វើការងារនេះជាមួយពួកយើង, អ្នកអាចជ្រើសរើសរូបមន្តនេះតាមវិធីថ្មី - ប្រហែលជាប្រើក្រាបបន្ទាត់ច្រើន ដើម្បីប្រាប់រឿងរ៉ាវ ដែលស្មុគស្មាញជាង ឬរំលេចតម្លៃ ដែលផ្ទុយពីរយៈពេលជាមួយនឹងគំនួសពណ៌។