ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីផ្សព្វផ្សាយពីស្ថានភាពនៃជំងឺនេះ អត្ថបទជាច្រើន ត្រូវផលិតឡើងក្រោមទម្រង់នៃការរចនាទិន្នន័យជារូបភាព។ ការរចនាទិន្នន័យជារូបភាព ទាំងនេះ - ជាធម្មតាធ្វើឡើងក្រោមទម្រង់ជាក្រាបសរសរ ក្រាបបន្ទាត់ និងផែនទី - សង្ខេបទិន្នន័យដែលស្មុគស្មាញ និងបញ្ជូនសារសំខាន់ៗទៅដល់ទស្សនិកជនទូទៅ។ ក្រាបដែលមានប្រសិទ្ធិភាព និងដែលទាក់ទាញ ជាធម្មតា ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនចំពោះអត្ថបទតែមួយភ្លែត។ ការរចនាទិន្នន័យជារូបភាព បាន ក្លាយជាភាសាសកលមួយនៅក្នុងការរាយការណ៍ពីជំងឺកូវីដ-១៩ ហើយអ្នកសារព័ត៌មាន ប្រហែលជាត្រូវការ បង្កើតក្រាបដែលពាក់ព័ន្ធនានាសម្រាប់រឿងរបស់ពួកគេ។ សម្រាប់អ្នកសារព័ត៌មាន ការរចនា ជាព័ត៌មានជារូបភាព អាចមានភាពលំបាកលើការងារនេះ ក័ដូចជាជួបភាពធុញទ្រាន់ច្រើន ក្នុងការស្វែងរកប្រភពទិន្នន័យ ការសម្អាតទិន្នន័យ និងការរៀបចំក្រាបផងដែរ។
ការលំបាកទាំងអស់នេះ មិនគួរជាឧបសគ្គសម្រាប់អ្នកសារព័ត៌មាន ក្នុងការផលិតរឿងរ៉ាវប្លែកៗ ក៏ដូចជាការរចនាទិន្នន័យជារូបភាពដ៏អស្ចារ្យនោះទេ។ នៅក្នុងអត្ថបទជាស៊េរីសម្រាប់ការរចនាព័ត៌មាន ជារូបភាពដោយប្រើទិន្ន័យជំងឺកូវីដ-១៩នេះ ធីប៊ីរ៉េស៊ីបភី (Thibi Recipes) នឹងផ្តល់នូវរូបមន្តជាជំហានៗ ដើម្បីបង្កើតក្រាបស៊េរីពេលវេលា (time-series) ក្រាបមាត្រដ្ឋានលោការីត (logarithmic-scale) ផែនទីជែរ៉ូពែប (choropleth) ផែនទីពពុះ (bubble) និងផែនទីបន្លា (spike)។ អ្នកសារព័ត៌មានទាំងអស់ ដែលទើបចាប់ផ្តើមរៀនសូត្រជំនាញនេះ ឬមានសមត្ថភាពខ្ពស់រួចហើយ ក្នុងការរចនាទិន្នន័យជារូបភាព អាចទទួលបានអត្ថប្រយោជន៍តែម្តង និងអាចទទួលបានចំនេះដឹងពីរូបមន្តត្រង់ទាំងនេះ។ ធីប៊ីរ៉េស៊ីបភី នឹងណែនាំអ្នកឱ្យបង្កើតក្រាបព័ត៌មាន ប្រកបដោយប្រសិទ្ធភាពតាមរយៈជំហានងាយៗចំនួន៣ខាង ក្រោម៖
រូបមន្តនេះត្រូវបានផលិតឡើងដោយមានការគាំទ្រដ៏សប្បុរសពីវិទ្យាស្ថានដើម្បីការរាយការណ៍អំពីសង្គ្រាមនិងសន្តិភាព។
នៅក្នុងរូបមន្តដំបូងនេះ យើងនឹងបង្កើតក្រាបស៊េរីពេលវេលា សម្រាប់តែប្រទេសមីយ៉ាន់ម៉ា ដោយប្រើទិន្នន័យថ្នាក់ជាតិពីក្រសួងសុខាភិបាលនិងកីឡារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។
ក្រាបសសរអាចត្រូវបានប្រើដើម្បីបង្កើតក្រាបសំណុំទិន្នន័យស៊េរីពេលវេលា។ នៅក្នុងរូបមន្តនេះ យើង នឹងបង្ហាញអ្នកពីរបៀបដែលក្រាបសសរត្រូវបានប្រើ ដើម្បីពណ៌នាពីការប្រែប្រួលនៃចំនួនករណីកូវីដ-១៩ ដែលបានរាយការណ៍ជារៀងរាល់ថ្ងៃនៃករណីឆ្លងវីរុសនេះ។ បរិបទផ្សេងទៀត ដែលក្រាបសសរអាចជាព័ត៌មាន គឺនៅពេលនិយាយអំពីវឌ្ឍនភាពនៃការចែកចាយវ៉ាក់សាំង, ការកត់ត្រាការកើនឡើងក្នុងករណីជំងឺទូទៅ ឬអត្រាការស្លាប់, ការាយការណ៍អំពីចំនួនគ្រែនៅមន្ទីរពេទ្យ និងតាមដានចំនួននៃការធ្វើតេស្តជំងឺកូវីដ-១៩ នៅក្នុងប្រទេស។ ការប្រើក្រាបសសរមិនត្រឹមតែត្រូវ បាន ផ្សព្វផ្សាយចំពោះបរិបទនៃជំងឺកូវីដ-១៩នោះទេ, ការរចនាទិន្នន័យជារូបភាពដូចជាការធ្វើក្រាបសរសរ អាចមានប្រសិទ្ធភាព ក្នុងការផ្តល់ព័ត៌មានចំពោះភាពខុសគ្នារវាងតួលេខ (តម្លៃអថេរ) នៅក្នុងបរិបទផ្សេងទៀត។
យើងនឹងបង្កើតក្រាបសសរស៊េរីតាមពេលវេលា ដូចដែលបានបង្ហាញនៅក្នុងរូបភាពខាងក្រោមនេះ។ ក្រាបនេះ បង្ហាញពីចំនួនករណីកូវីដ-១៩ប្រចាំថ្ងៃ ដែលចាប់ផ្តើមពីការផ្ទុះឡើងនៃរលកទី២ នៅប្រទេសមីយ៉ាន់ម៉ា (ពាក់កណ្តាលខែសីហា ២០២០ ដល់ខែវិច្ឆិកា ២០២០) ។ ក្រាបសសរនេះ ក៏គូសបញ្ជាក់ ពីថ្ងៃដែលមានចំនួនករណីឆ្លងខ្ពស់បំផុតផងដែរ។
១.១) ការប្រមូលនិងផ្ទៀងផ្ទាត់ទិន្នន័យ
ជំហានដំបូង យើងនឹងត្រូវស្វែងរកទិន្នន័យដែលអាចទុកចិត្តបាន។ នៅពេលណាដែលយើង កំពុងប្រើប្រាស់ទិន្នន័យ, ជាការចាំបាច់ណាស់ ដែលយើងត្រូវតែពិនិត្យប្រភពរបស់ទិន្ន័យអោយបានម្មត់ចត់ ជាពិសេស ប្រសិនបើទិន្ន័យដែលទាញយកមកពីអ៊ិនធឺរណែត ដែលអ្នកណាម្នាក់ក៏អាចបង្ហោះមាតិកា (ទិន័្នយ) នោះបាន។ ទាក់ទងទៅនឹងទិន្នន័យជំងឺកូវីដ-១៩ ប្រភពដូចជាអង្គការសុខភាពពិភពលោក (WHO) នាយកដ្ឋានសុខាភិបាលរបស់រដ្ឋាភិបាល និងទីភ្នាក់ងារពាក់ព័ន្ធសុខភាពសាធារណៈផ្លូវការ ត្រូវបានគេចាត់ទុកថាជាប្រភពអាចទុកចិត្តបាន ព្រោះទិន្ន័យទាំងនោះ ឆ្លងកាត់ដំណើរការផ្ទៀងផ្ទាត់ដ៏ល្អិតល្អន់ ដូចជាការប្រមូលទិន្នន័យ និងការត្រួតពិនិត្យការពិត មុនពេលចេញផ្សាយព័ត៌មានរបស់ពួកគេ។
ចំពោះរូបមន្តនេះ យើងនឹងត្រូវការតួលេខនៃករណីឆ្លងវីរុសកូវីដ-១៩ប្រចាំថ្ងៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ខណៈដែលក្រសួងសុខាភិបាលនិងកីឡារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា គឺជាអាជ្ញាធរផ្លូវការតែមួយគត់ ដែលប្រមូលនិងរាយការណ៍ព័ត៌មានអំពីជំងឺកូវីដ-១៩នៅក្នុងប្រទេស, ជារឿងគួរអោយសោកស្តាយ ដែលស្ថានប័នទាំងនេះ មិនបានផ្តល់ព័ត៌មានទាំងអស់ដែលពួកគេបានប្រកាសនៅកន្លែងតែមួយទេ។ ជាសំណាងល្អ, មានគេហទំព័រ “ប៉ាណ្ណូបរិធានស្តីពីជំងីកូវីដនៅមីយ៉ាន់ម៉ា” ដែលបានចងក្រង សេចក្តីប្រកាសប្រចាំថ្ងៃនៃជំងឺនេះ ដែលផ្សាយដោយក្រសួងសុខាភិបាល។ ត្រង់ចំនុចនេះ អ្នកក៏ប្រហែល ជាចង់ប្រៀបធៀបលេខរបស់ទីភ្នាក់ងារប្រមូលទិន្ន័យ ជាមួយនឹងទិន្ន័យរបស់ក្រសួង ដោយគ្រាន់តែធ្វើការផ្ទៀងផ្ទាត់ទិន្នន័យទាំងនោះ។ ឥឡូវនេះ យើងបានរកឃើញប្រភពទិន្នន័យដែលអាច ជឿទុកចិត្តបាន យើងបានត្រៀមខ្លួនដើម្បីចាប់ផ្តើមដំណើរការនេះ!
អ្នកនឹងត្រូវបានបញ្ជូនទៅកាន់ Google Sheet ដែលមានរាល់ទិន្នន័យដែលបានចងក្រងទាក់ទងនឹង ជំងឺកូវីដ-១៩ នៅប្រទេសមីយ៉ាន់ម៉ា។ ដោយសារក្រាហ្វរបស់យើងត្រូវការព័ត៌មានចំនួនករណីឆ្លងវីរុស ឆ្លងមេរោគប្រចាំថ្ងៃ, យើងនឹងត្រូវរកផ្ទាំង (tab) ដែលពាក់ព័ន្ធហើយស្រង់ (extract) វាចេញមក។ ផ្ទាំងដែលមានឈ្មោះថា “cumulative number” មានទិន្នន័យដែលយើងចង់បាន។ ទៅមុខទៀត ហើយចុចលើវា។
១.២) ការដាក់បញ្ចូលទៅ Google Sheets
ដោយសារទិន្នន័យមានរួចហើយនៅក្នុង Google Sheets, យើងអាចចម្លងទិន្នន័យ ដែលយើងចង់បញ្ចូល ទៅក្នុង spreadsheet ថ្មីរបស់យើងផ្ទាល់។
ឥឡូវអ្នកបានទាញយកទិន្នន័យពាក់ព័ន្ធដែលយើងត្រូវការ ដើម្បីចាប់ផ្តើមបង្កើតក្រាប!
១.៣) ការសម្អាតទិន្នន័យ
ដោយសារយើងកំពុងបង្ហាញតែករណីឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃសម្រាប់ការផ្ទុះឡើងនៃរលកទី២ ដែលសន្មតចាប់ផ្តើមនៅថ្ងៃទី១៦ ខែសីហា ដូច្នេះយើងនឹងត្រូវលុបជួរដេក (rows) ទាំងអស់មុនកាលបរិច្ឆេទនេះ (១៦/០៨/២០២០) ។
ក្នុងការគូរក្រាហ្វស្តីពីចំនួនករណីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ យើងគ្រាន់តែត្រូវការ "កាលបរិច្ឆេទដែលបានប្រកាស" (announced date) និងអថេរ "វិជ្ជមាន" (positive variables) តែប៉ុណ្ណោះ។ ដូច្នេះ យើងនឹងរក្សាទុកតែអថេរ (variables) ទាំងនេះ ហើយលុបជួរឈរផ្សេងទៀត។ សូមប្រយ័ត្នថា ជួរឈរមួយចំនួនអាចត្រូវបានលាក់។ សូមចុចលើប៊ូតុងព្រួញនៅជាប់នឹងស្លាក (labels) ជួរឈរដើម្បីបង្ហាញពួកវា ដូច្នេះអ្នកអាចលុបវាចោល។
នៅពេលដែលយើងមានអថេរ២ ដែលទាក់ទងនេះ យើងក៏អាចប្តូរឈ្មោះវា ដើម្បីភាពច្បាស់ល្អប្រសើរផងដែរ៖
Google Sheet ចុងក្រោយគួរតែមានលក្ខណៈទូទៅដូចខាងក្រោមនេះ៖
មុនពេលយើងចាប់ផ្តើមរៀនឧបករណ៍ Datawrapper យើងត្រូវអនុញ្ញាតឱ្យចូលប្រើ Google Sheet នេះជាមនុសិន ដូច្នេះវាអាចត្រូវបានដាក់បញ្ចូលគ្នា ដើម្បីរចនាទិន្នន័យជារូបភាព។
ក្នុងជំហ៊ាននេះ, យើងនឹងបង្កើតក្រាបសសរដោយប្រើប្រាស់ឧបករណ៍ Datawrapper ។
ផេកគេទំព័រ Datawrapper នឹងលេចចេញមក។ អ្នកអាចឃើញថា Datawrapper ប្រើវិធីងាយៗចំនួន៤ ជំហានដើម្បីបង្កើតក្រាប៖ បញ្ចូលទិន្នន័យ; ពិនិត្យនិងពិពណ៌នា, ការរចនាទិន្ន័យ; ផ្សព្វផ្សាយ និងបង្កប់តំណភ្ជាប់។
២.១) ការបញ្ចូលទិន្នន័យ
ជាជំហានដំបូង, យើងនឹងត្រូវបញ្ចូលទិន្នន័យ។
២.២) ការពិនិត្យនិងពិពណ៌នាទិន្នន័យ
អ្នកអាចឃើញសំណុំទិន្នន័យដូចខាងក្រោម។ ចំពោះអថេរ "announced date" អ្នកអាចឃើញថា Datawrapper ផ្លាស់ប្តូរកាលបរិច្ឆេទដោយស្វ័យប្រវត្តិទៅជាទ្រង់ទ្រាយដែលងាយ ស្រួលប្រើនិងវិចារណញាណបំផុត។ យើងនឹងបន្តទម្រង់នេះ។
២.៣) ការរចនាទិន្ន័យនិងជ្រើសរើសប្រភេទក្រាប
ឥឡូវនេះ យើងអាចចាប់ផ្តើមធ្វើការនៅលើក្រាបរបស់យើង៖ ជ្រើសរើសប្រភេទក្រាប, កែសម្រួលធាតុរចនា និងបន្ថែមចំណារពន្យល់។
នៅក្នុងផ្ទាំងប្រភេទក្រាប,
ឥឡូវនេះ នៅក្នុងផ្ទាំង Refine, យើងអាចចាប់ផ្តើមធ្វើការលើធាតុរចនា។
សូមធ្វើការផ្លាស់ប្តូរខ្លះ នៅផ្នែកអ័ក្សបញ្ឈរ។
ឥឡូវនេះ យើងនឹងបន្តធ្វើការកែលម្អផ្នែកអ័ក្សផ្តេក។
ឧទាហរណ៍, ១១ តុលា, ២០ កញ្ញា ។
ឥឡូវនេះ យើងនឹងកែសម្រួលរូបរាង (Appearance) សសរនៅក្នុងក្រាហ្វ។
បន្ទាប់ពីជំហានទាំងអស់នេះ, ក្រាហ្វសសររបស់យើងនឹងត្រូវបានរៀបចំយ៉ាងស្អាតដូចខាងក្រោម។
ចំណាំថា Datawrapper មិនមានជម្រើសដើម្បីបន្ថែមស្លាក (labels) ទៅអ័ក្សបញ្ឈរ ឬផ្ដេករបស់អ្នកទេ។ មានជម្រើសផ្សេង ដើម្បីបញ្ចូលចំណងជើងនៃអ័ក្ស។ ក្នុងករណីនេះ ទស្សនិកជនមួយចំនួន ប្រហែលជាមិនដឹងថា អ័ក្សបញ្ឈរបង្ហាញពីចំនួនករណី។ យើងនឹងប្រើចំណារពន្យល់អត្ថបទ ដើម្បីបញ្ជាក់បន្ថែមដោយបន្ថែមថា “ក្រាហ្វនេះ បង្ហាញពីចំនួនករណីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ នៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០” មកម្លេះ។
ឥឡូវនេះ នៅក្នុងផ្នែកចំណារពន្យល់ យើងនឹងបំពេញនូវចំនុចនីមួយៗដូចខាងក្រោម៖
ចំណងជើង៖ ករណីថ្មីនៃជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងអំឡុងពេលផ្ទុះនៃរលកទីពីរ
ការពិពណ៌នា: ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍អំពីករណីជំងឺកូវីដ-១៩ ចំនួនជាង២០០០ ករណីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ -- ដែលជាអត្រាប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីករណីដែលបាន បញ្ជាក់ដំបូង។
កំណត់សម្គាល់ៈ ក្រាហ្វនេះ បង្ហាញពីចំនួនករណីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ករណីឆ្លងនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីថ្ងៃទី១៦ ខែសីហាឆ្នាំ២០២០ ។
ប្រភពទិន្នន័យ៖ វេជ្ជបណ្ឌិត Nyein Chan Ko Ko (មានឯកសារយោងពីក្រសួងសុខាភិបាលនិងកីឡា)
ភ្ជាប់ទៅប្រភពទិន្នន័យ៖
អ្នកនិពន្ធ៖ (បញ្ចូលឈ្មោះអង្គភាពរបស់អ្នក)
យើងនឹងគូសបញ្ជាក់ក្រាបសសរ ដែលយើងចង់បកស្រាយ។ នៅក្រាប អ្នកនឹងឃើញថា ចំនួនករណីប្រចាំថ្ងៃគឺខ្ពស់បំផុតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។ សន្មត់ថា ចំណុចកំពូលនេះ គឺជាចំណុចសំខាន់នៅក្នុងអត្ថបទរបស់អ្នក, ហើយអ្នកត្រូវប្រាកដថា ចំនួនករណីនៃកាល បរិច្ឆេទនេះលេចធ្លោក្នុងចំណោម កាលបរិច្ឆេទផ្សេងទៀតទាំងអស់នៅក្នុងក្រាហ្វ។
បន្ទាប់ពីជំហាននេះ, ក្រាបគួរដូចរូបខាងក្រោម។
យើងអាចរំលង Text annotations និង Highlight range ។
ឥឡូវនេះ យើងនឹងចូលទៅកាន់ផ្ទាំងរចនា (Design tab) និងបញ្ចប់ផែនទី (map) ដោយជ្រើសរើសប្លង់ និងជ្រើសរើសប្រភេទនៃការចែករំលែក។
ដើម្បីអនុញ្ញាតឱ្យអ្នកដទៃបង្កប់តំណភ្ជាប់ និងចែករំលែកផែនទីរបស់អ្នក,
នៅជំហានចុងក្រោយ អ្នកអាចផ្សព្វផ្សាយនិងបង្កប់តំណភ្ជាប់ក្រាបដ៏ស្រស់ស្អាតរបស់អ្នក។ អ្នកអាចទាញយកឯកសារជាទម្រង់ PNG ឬ បង្កប់តំណភ្ជាប់អន្តរកម្មក្រាបនៅក្នុងគេហទំព័ររបស់អ្នក។
៣.១) ស្វែងយល់លម្អិតអំពីទិន្នន័យ
ខណៈដែលការចនាទិន្នន័យជារូបភាព មានប្រយោជន៍ក្នុងការទំនាក់ទំនងព័ត៌មាន ការងារនេះខ្លះ អាចត្រូវបានបកស្រាយខុស។ យើងត្រូវធ្វើឱ្យអ្នកអាន ដឹងពីភាពមិនច្បាស់លាស់ទាក់ទង នឹងចំនួនករណី។ យើងកំពុងប្រើចំនួនករណីដែលបានរាយការណ៍ មិនមែនចំនួនករណីជាក់ស្តែងនោះទេ។ ចំនួនករណីជាក់ស្តែង ទំនងជាខ្ពស់ជាងតួលេខដែលយើងបានប្រើនៅក្នុងការបង្កើតក្រាបនេះ។ បន្ទាប់មក វាអាចមានសារៈសំខាន់ ក្នុងការស្វែងយល់អំពីសមត្ថភាពធ្វើតេស្តកូវីដ-១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។ អាចនិយាយមួយបែបថា ការប្រើប្រាស់វិធីសាស្រ្តធ្វើតេស្តមិនត្រឹមត្រូវខ្ពស់ជាងនេះ អាចបណ្តាលឱ្យមានភាពមិនត្រឹមត្រូវក្នុងចំណោមអ្នកដែលបានសាកល្បង។
ទី២ ចំនួននៃការធ្វើតេស្តិ៍ទាបក្នុងចំនោមមនុស្ស ១០០.០០០ នាក់អាចបង្ហាញថាករណីទាំងអស់នៃ កូវីដ-១៩ នៅក្នុងប្រទេសមិនត្រូវបានរកឃើញទេ (ដើម្បីធ្វើការប្រៀបធៀបដោយស្មើភាពរវាងប្រទេសដែលមានចំនួនប្រជាជនខុសគ្នាវាត្រូវបានគេណែនាំឱ្យពិនិត្យមើលអត្រាធម្មតា ដែលជាទូទៅត្រូវបានគេគណនាជាចំនួនមនុស្ស ១០០.០០០ ឬ ១.០០០.០០០ នាក់។ យើងនឹងនិយាយបន្ថែមទៀតអំពីរឿងនេះ នៅក្នុងរូបមន្តក្រោយៗទៀត។ )
ទិដ្ឋភាពមួយទៀតនៃក្រាបនេះ ដើម្បីបញ្ជាក់គឺរយៈពេលដែលត្រូវបានបង្ហាញជាក្រាបបច្ចុប្បន្ន ចាប់យករូបភាពនៃបិសាចកូវីដ-១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានចាប់ផ្តើមមុនខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្ននៅតែបន្ត។ ចំពោះអ្នកដែលកំពុងអានរូបមន្តឥឡូវនេះ ប្រហែលជាមានព្រឹត្តិការណ៍សំខាន់ៗដទៃទៀត ដែលសមនឹងទទួលបានការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីមកជំនួស ដូចជារលកទីបី ឬការណែនាំអំពីវ៉ាក់សាំង។
៣.២) ការអនុវត្តគំនូសក្រាបសសរនៅកន្លែងផ្សេងទៀត
វាជាការសំខាន់ណាស់ ក្នុងការជ្រើសរើសប្រភេទនៃការរចនាទិន្ន័យជារូបភាព ដែលអាចផ្តល់ការយល់ ដឹងច្រើនបំផុតសម្រាប់អ្នកអាន និងទាក់ទងទៅនឹងរឿងរ៉ាវរបស់អ្នក។ ក្នុងករណីនេះ យើងបង្ហាញទិន្នន័យស៊េរីពេលវេលា ដែលអាចត្រូវបានពិពណ៌នាដោយប្រើក្រាបន្ទាត់ឬក្រាបសសរ។ ក្រាបសសរ គឺល្អបំផុត ដើម្បីបង្ហាញករណីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩; ប្លុកចតុកោណនីមួយៗ ត្រូវបានកំណត់ប្រចាំថ្ងៃ ដែលជួយអ្នកអានអោយមើលឃើញ ចំនួនករណីប្រចាំថ្ងៃបានយ៉ាងងាយស្រួល។ ក្រាបប្រភេទនេះ បង្ហាញថាតើករណីជំងឺកូវីដ-១៩ មានការផ្លាស់ប្តូរយ៉ាងលឿនជារៀងរាល់ថ្ងៃ។
វាក៏អាចមានករណីផ្សេងទៀត ដែលអ្នកអាចចង់បង្កើតក្រាបសសរឡើងវិញជាមួយទិន្នន័យផ្សេងទៀត។ ក្រាបសសរមួយរបស់ក្រុមសារព័ត៌មានប៊ីប៊ីស៊ី និងសារព័ត៌មានទិន្ន័យ បានបង្ហាញយ៉ាងហោចណាស់បីអត្ថបទ ដាច់ដោយឡែកពីគ្នា៖ ស្តីពីការបើកដំណើរការប្រទេសឡើងវិញរបស់បារាំង, នៅលើការប្រៀបធៀបសហរដ្ឋអាមេរិកទៅនឹងនិន្នាការគ្របដណ្តប់លើសកលលោកនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃករណីវីរុសកូវីដនៅចក្រភពអង់គ្លេស។
៣.២) លើសពីក្រាបសសរ
ដើម្បីបង្ហាញពីវិសាលភាពនៃការផ្ទុះឡើងនៃជំងឺនេះ យើងត្រូវបង្កើតក្រាហ្វប្រទាក់ក្រឡាគ្នា។ ** នៅក្នុងក្រាហ្វនេះ ចំណុចទិន្នន័យប្រចាំថ្ងៃគឺ ចំនួនសរុបនៃករណីដែលបានបញ្ជាក់ថាបានឆ្លងពីពេលមុន។ យើងនឹងបង្កើតក្រាបបន្ទាត់ សម្រាប់ករណីបន្ថែមនៅក្នុងរូបមន្តខាងមុខនេះ។
** អ្នកអាចស្វែងយល់បន្ថែមអំពីការប្រើប្រាស់ក្រាបផ្សេងៗគ្នា ដើម្បីបង្ហាញពីករណីបន្ថែម ឬករណីថ្មីនៃជំងឺកូវីដ-១៩ នៅក្នុងអត្ថបប្លុកនេះ ពីអេសអេអេស (SAS) ។