ការបង្កើតក្រាបបន្ទាត់ជាមួយទិន្នន័យករណីជំងឺកូវីដ-១៩

Line Chart
Beginner

កាលពីរូបមន្តទី១ យើងបានបង្ហាញករណីជំងឺកូវីដ-១៩ជាប្រចាំថ្ងៃ​នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយ ប្រើក្រាបសសរ។ ហើយយើងក៏អាចផ្សព្វផ្សាយទិន្នន័យដដែលនេះ ដោយប្រើប្រាស់ក្រាបបន្ទាត់ផងដែរ។ ក្រាបបន្ទាត់មានប្រយោជន៍ក្នុងការរៀបចំផែនការទិន្នន័យដែលប្រមូលផ្តុំក្នុងរយៈពេលមួយដែលបង្ហាញពីនិន្នាការនៃករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងរូបមន្តនេះ យើងនឹងបន្តបង្កើត ក្រាបបន្ទាត់ដោយប្រើទិន្នន័យពីប៉ាណ្ណូបរិធានមីយ៉ាន់ម៉ា។ ក្រាបនេះ នឹងបង្ហាញពីចំនួនសរុប នៃករណីជំងឺកូវីដ-១៩ និងការស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលពីខែមីនា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២០។ ក្រៅពីបង្កើតក្រាបបន្ទាត់ យើងនឹងរៀនពីរបៀបបន្ថែមចំណារពន្យល់ ដែលជួយពន្យល់ពីពេលកំណត់របស់ការ​រាតត្បាត​សកល។

រូបមន្តនេះត្រូវបានផលិតឡើងដោយមានការគាំទ្រដ៏សប្បុរសពីវិទ្យាស្ថានដើម្បីការរាយការណ៍អំពីសង្គ្រាមនិងសន្តិភាព។


Stats

Ingredients
Myanmar Covid-19 Case Data
Tools
Google Sheets, Datawrapper
Read in other Languages

Introduction

យើងនឹងបង្កើតក្រាបដែលបង្ហាញនៅក្នុងរូបមន្តនេះ។ ដូចដែលអ្នកអាចឃើញក្រាហ្វនេះ មានចំណារពន្យល់។ ចំណារពន្យល់ មានប្រយោជន៍ខ្លាំងណាស់នៅពេលរាយការណ៍អំពីព្រឹត្តិការណ៍សំខាន់ៗ ឬរឿងរ៉ាវដែលចាំបាច់។ ការបង្ហាញតែទិន្នន័យតែមួយគត់ អាចធ្វើអោយព័ត៌មានមានភាព មិនពេញលេញ; ចំណារពន្យល់ ជួយផ្តល់បរិបទទិន្នន័យ និងបញ្ជូនសារសំខាន់ថែមទៀត។ នៅក្នុងបរិបទនៃជំងឺកូវីដ-១៩, ចំណារពន្យល់អាចរាយការណ៍ពីករណីដំបូងនៃកូវីដ-១៩, ការណែនាំនៃវ៉ាក់សាំង, ការអន្តរាគមន៍របស់រដ្ឋាភិបាល ឬរៀបរាប់ចំនួនអ្នកស្លាប់១០០ ០០០នាក់ដែលច្រើនបំផុត។ នៅក្នុងរូបមន្តនេះ យើងនឹងពិពណ៌នាអំពីករណីនៅពេលដែល «បទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ»ក្នុងទីក្រុងយ៉ាំងហ្គោន ត្រូវបានគេដាក់ចេញ ឬ លើកបម្រាមនេះ ដើម្បីបង្ហាញដែលឥរិយាបទរបស់ប្រជាជន អាចជះឥទ្ធិពលដល់ចំនួនករណីឆ្លងវីរុសនេះ។

យើងនឹងណែនាំអ្នកឱ្យកែសម្រួលក្រាបរបស់អ្នក តាមជំហានសាមញ្ញចំនួន៣ដូចខាងក្រោមនេះ៖

1. ការរៀបចំទិន្នន័យ

2. ការបង្កើតក្រាប

3. ការប្រាស្រ័យទាក់ទងជាមួយទស្សនិកជន



1

ការរៀបចំទិន្នន័យ

ការប្រមូលផ្តុំនិងការសម្អាតសំណុំទិន្នន័យ

ដំណើរការរៀបចំទិន្នន័យសម្រាប់រូបមន្តនេះ គឺដូចគ្នានឹងរូបមន្តក្នុងក្រាបសសរកាលពីមុនដែរ។ ភាពខុសគ្នាតែមួយគត់គឺពេលវេលា។ នៅក្នុងរូបមន្តដំបូង យើងផ្តោតលើរលកទីពីរនៃជំងឺកូវីដ-១៩។ នៅក្នុងរូបមន្តនេះ ការកំណត់ពេលវេលាចាប់ផ្តើមពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅពេលដែលមានករណីជំងឺកូវីដ-១៩ចំនួនពីរដំបូង ត្រូវបានគេរាយការណ៍។

១.១) ការប្រមូលនិងផ្ទៀងផ្ទាត់ទិន្នន័យ

ជាដំបូង យើងនឹងត្រូវស្វែងរកទិន្នន័យដែលអាចទុកចិត្តបាន។ គ្រប់ពេលដែលយើងកំពុងប្រើប្រាស់ទិន្នន័យ វាចាំបាច់ណាស់ត្រូវពិនិត្យមើលប្រភពរបស់ទិន្ន័យ ជាពិសេសប្រសិនបើទិន្ន័យ បានមកពីអ៊ិនធឺរណែត ដែលមនុស្សគ្រប់គ្នាអាចបង្ហោះមាតិកានោះបាន។ ទាក់ទងនឹងទិន្នន័យអំពីជំងឺកូវីដ-១៩, ប្រភពជាច្រើនដូចជាអង្គការសុខភាពពិភព, មន្ទីរសុខាភិបាលរបស់រដ្ឋាភិបាល និងភ្នាក់ងារនានាពាក់ព័ន្ធនឹងសុខភាពសាធារណៈផ្សេងទៀត ត្រូវបានគេចាត់ទុកថាអាចជាប្រពភពទុកចិត្តបាន នៅពេលទិន្ន័យទាំងនោះ ឆ្លងកាត់ដំណើរការប្រមូលទិន្នន័យច្បាស់លាស់ និងការត្រួតពិនិត្យភាពត្រឹមត្រូវមុនពេលរាយការណ៍ ព័ត៌មាន។

ចំពោះរូបមន្តនេះ យើងនឹងត្រូវការចំនួនអ្នកឆ្លងនៃជំងឺកូវីដ-១៩ និងចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ខណៈដែលក្រសួងសុខាភិបាល និងកីឡារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា គឺជាអាជ្ញាធរផ្លូវការតែមួយគត់ ក្នុងការប្រមូលទិន្ន័យនិងរាយការណ៍ព័ត៌មានអំពីជំងឺកូវីដ-១៩, ជារឿងគួរអោយសោកស្តាយ ពួកគេមិនបានផ្តល់ព័ត៌មានទាំងអស់ដែលពួកគេបានប្រកាសនៅកន្លែងតែមួយទេ។ ជាសំណាងល្អ, មានគេហទំព័រ ប៉ាណ្ណូបរិធានស្តីពីជំងីកូវីដនៅមីយ៉ាន់ម៉ា” ដែល​បានចងក្រង សេចក្តីប្រកាសប្រចាំថ្ងៃនៃជំងឺនេះ ដែលផ្សាយដោយក្រសួងសុខាភិបាល។ អ្នកក៏ប្រហែលជាចង់ប្រៀបធៀបតួលេខរបស់ពួកគេជាមួយតួលេខរបស់ក្រសួងផងដែរ គ្រាន់តែផ្ទៀងផ្ទាត់ទិន្នន័យរបស់ពួកគេ។ ឥឡូវនេះ យើងបានរកឃើញប្រភពទិន្នន័យដែលអាច ជឿទុកចិត្តបាន យើងបានត្រៀមខ្លួនដើម្បីចាប់ផ្តើមដំណើរការនេះ!

  • ដើម្បីទាញយកសំណុំទិន្នន័យ, សូមចុចលើពាក្យ “Data Set” នៅផ្នែកខាងក្រោម។

អ្នកនឹងត្រូវបានបញ្ជូនទៅកាន់ Google Sheet ដែលមានរាល់ទិន្នន័យដែលបានចងក្រងទាក់ទងនឹង ជំងឺកូវីដ-១៩ នៅប្រទេសមីយ៉ាន់ម៉ា។ ដោយសារក្រាហ្វរបស់យើង ទាមទារអោយមានករណីឆ្លងនិងស្លាប់សរុបដែលត្រូវបានបញ្ជាក់ យើងនឹងត្រូវរកផ្ទាំងពាក់ព័ន្ធ (tab) ហើយស្រង់វាចេញ (extract) ។ ផ្ទាំងឈ្មោះថា “cumulative number” មានទិន្នន័យដែលយើងចង់បាន។

  • ទៅមុខទៀតហើយចុចលើផ្ទាំង “cumulative number” ។

១.២) ការដាក់បញ្ចូលទៅ Google Sheets

ដោយសារទិន្នន័យមានរួចហើយនៅក្នុង Google Sheets, យើងអាចគ្រាន់តែចម្លងទិន្នន័យ ដែលយើងចង់បញ្ចូលទៅក្នុង spreadsheet ថ្មីរបស់យើងផ្ទាល់។

  • ចុចម៉ៅស្ដាំលើផ្ទាំងនៃពាក្យ “cumulative number”
  • ជ្រើសរើសយក “Copy to”
  • ជ្រើសរើសយក “New spreadsheet”
  • ចុលើពាក្យ Open Spreadsheet
  • ប្តូរឈ្មោះឯកសារនេះជា “Myanmar-Cumulative-Covid-Data” ។

ឥឡូវអ្នកបានស្រង់ចេញយកទិន្នន័យពាក់ព័ន្ធដោយជោគជ័យ ដែលយើងត្រូវការចាប់ផ្តើមបង្កើតក្រាហ្វិច!

១.៣) ការសម្អាតទិន្នន័យ

ឥឡូវនេះ យើងអាចចាប់ផ្តើមសម្អាតសំណុំទិន្នន័យ និងដកចេញអថេរដែលមិនចាំបាច់។ មុនពេលដែលយើងចាប់ផ្តើមសម្អាតទិន្នន័យ យើងត្រូវប្រាកដថា “cumulative cases” (ជួរ Z) និង “cumulative deaths”  (ជួរឈរ AB) មានតែតម្លៃប៉ុណ្ណោះ។ ប្រសិនបើអ្នកពិនិត្យមើលជួរឈរទាំងនេះ អ្នកនឹងឃើញ cells មួយចំនួនដែលមានរូបមន្ត/មុខងារដូចបង្ហាញខាងក្រោមនេះ។

នៅក្នុងតារាងនេះ តម្លៃមួយចំនួននៅក្នុងជួរឈរ "cumulative deaths" (ជួរឈរ AB) ត្រូវបានគណនាផ្អែក លើជួរឈរ "decreased" (ជួរឈរ E) ។ ប្រសិនបើអ្នកមិនយកជួរឈរ “decreased” នោះទេ តម្លៃនៅក្នុង “cumlative death” នឹងបាត់ដោយស្វ័យប្រវត្តិ។ យើងត្រូវចម្លង និងភ្ជាប់ជួរឈរទាំងនេះ ដើម្បីឱ្យ cell ទាំងអស់មានតម្លៃ។

ដំបូងយើង នឹងចម្លងនិងភ្ជាប់ជួរឈរ "cumulative cases" ។

  • ជ្រើសរើសជួរឈរ "cumulative cases" ។
  • ចុចម៉ៅខាងស្តាំ > ជ្រើសពាក្យចម្លង [Copy] ។
  • ជ្រើសរើសជួរឈរដូចគ្នា > ចុចម៉ៅស្តាំ > ជ្រើសរើសពាក្យ Paste special > ជ្រើសរើស Paste values ។
  • ជ្រើសរើសជួរឈរហ្នឹងម្តងទៀត "cumulative death" ។

បន្ទាប់ពីដំណើរការនេះ យើងអាចលុបជួរដេកនិងជួរឈរបានដែលមិនចាំបាច់។

ដោយសារយើងចាប់អារម្មណ៍តែបង្កើតក្រាហ្វិចរបស់យើង នៅពេលដែលករណីជំងឺកូវីដ-១៩ ដំបូងត្រូវបានប្រកាស ដែលត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ យើងនឹងត្រូវលុបជួរដេកទាំងអស់ មុនកាលបរិច្ឆេទនេះ (២៣/០៣/២០២០) ។

  • ជួនកាល ជួរដេកអាចត្រូវបានលាក់នៅក្នុង spreadsheet ។ បើដូច្នេះ សូមចុចលើប៊ូតុងព្រួញក្បែរលេខជួរដេកនៅផ្នែកខាងឆ្វេង ដើម្បីបង្ហាញជួរដេកដែលលាក់។
  • ជ្រើសរើសជួរដេក ដែលយើងចង់លុបពីជួរដេកទី២ [Row 2] (ចាប់ពីថ្ងៃទី ០១/០២/២០២០) ដល់ជួរដេកទី៥១​ [Row 51] (២២/០៣/២០២០) ។
  • ចុចម៉ៅខាងស្តាំ។ ហើយបន្ទាប់មក ជ្រើសរើសលុបជួរដេកទី ២ - ៥១ [2 - 51] ។

ក្នុងការគូសក្រាហ្វបញ្ជាក់នូវចំនួនករណីកើននិងស្លាប់នៃជំងឺកូវីដ-១៩ប្រចាំថ្ងៃ យើងគ្រាន់តែត្រូវការកាលបរិច្ឆេទ “announced date” (ជួរឈរ B), ករណីកើន “cumulative cases” (ជួរឈរ Z) និងអថេរ កំណើនអត្រាស្លាប់ “cumulative death” (ជួរឈរ AB) ។

  • ដូច្នេះ យើងនឹងរក្សាទុកតែអថេរទាំងនេះ ហើយលុបជួរឈរផ្សេងទៀត។

សូមប្រយ័ត្នថាជួរឈរមួយចំនួនអាចត្រូវបានលាក់។

  • សូមចុចលើប៊ូតុងព្រួញនៅលើក្បាលជួរដេក ដើម្បីបង្ហាញពួកវា ដូច្នេះអ្នកអាចលុបវាបាន។

នៅពេលដែលយើងទើបតែមានជួរឈរពាក់ព័ន្ធចំនួនបីហើយ ដែលយើងត្រូវការ យើងអាចបន្តប្តូរឈ្មោះវា ដើម្បីមានភាពច្បាស់ និងភាពស្ថិតស្ថេរជាងមុនដូចខាងក្រោមនេះ៖

  • ប្តូរ announced date ទៅជា Announced Date
  • ប្តូរ cumulative cases ទៅជា Cumulative Cases
  • ប្តូរ cumulative death ទៅជា Cumulative Deaths

Google Sheet ចុងក្រោយគួរតែចេញរូបរាងដូចខាងក្រោម៖

មុនពេលយើងចាប់ផ្តើចូលទៅក្នុងកម្មវិធី Datawrapper យើងត្រូវអនុញ្ញាតឱ្យចូលប្រើ Google Sheet នេះជាមុនសិន ដូច្នេះ វាអាចត្រូវបានដាក់បញ្ចូលគ្នា ដើម្បីការរចនាទិន្នន័យជារូបភាព។

  • នៅជ្រុងផ្នែកខាងស្តាំខាងលើ សូមចុចប៊ូតុងចែករំលែក [Share] ។
  • នៅក្នុងប្រអប់ Get Link សូមចុចឃ្លា Change to anyone with the link
  • ប្រសិនបើអ្នកចង់រំលងផ្នែកនៃការរៀបចំទិន្នន័យ អ្នកក៏អាចប្រើ sheet ដែលបានរៀបចំដែលមាននៅក្នុង URL នេះ ដែលនឹងត្រូវបានភ្ជាប់ទៅកម្មវិធី Datawrapper ដើម្បីបង្កើតក្រាបសសរ ។

2

ការបង្កើតក្រាប

ការបង្កើតក្រាបនិងរចនាក្រាបដោយប្រើឧបករណ៍ Datawrapper

ក្នុងជំហ៊ាននេះ, យើងនឹងបង្កើតក្រាបបន្ទាត់ដោយប្រើប្រាស់ឧបករណ៍ Datawrapper ។

  • សូមចុចប៊ូតុងពាក្យ “Start Creating” ។

ផេកគេទំព័រ Datawrapper នឹងលេចចេញមក។ អ្នកអាចឃើញថា Datawrapper ប្រើវិធីងាយៗចំនួន៤ ជំហានដើម្បីបង្កើតក្រាប៖ បញ្ចូលទិន្នន័យ; ពិនិត្យនិងពិពណ៌នា, ការរចនាទិន្ន័យ; ផ្សព្វផ្សាយ និងបង្កប់តំណភ្ជាប់។

១) ការបញ្ចូលទិន្នន័យ

ជាជំហានដំបូង, យើងនឹងត្រូវបញ្ចូលទិន្នន័យ។

  • ជ្រើសរើសពាក្យ Import Google Spreadsheet ។
  • បញ្ចូល URL នៃ Google Sheet ដែលអ្នកទើបតែបានបង្កើត។ (ជាជម្រើសផ្សេងទៀត អ្នកក៏អាចប្រើ Google Sheet របស់ពួកយើង។ សូមចំលងតាម URL នេះ) ។
  • សូមចុចប៊ូតុងពាក្យថា Proceed ។

២) ការពិនិត្យនិងពិពណ៌នាទិន្នន័យ

អ្នកអាចមើលឃើញសំណុំទិន្នន័យដែលបានបញ្ជូលឡើងដូចរូបខាងក្រោមនេះ។

  • ចំពោះអថេរ “Announced Date” អ្នកអាចឃើញថា Datawrapper កែប្រែកាលបរិច្ឆេទ ដោយស្វ័យប្រវត្តិទៅជាទ្រង់ទ្រាយដែលងាយស្រួលប្រើបំផុត។ យើងនឹងបន្តជាមួយទម្រង់នេះ។
  • សូមឲ្យប្រាកដថាប្រភេទជួរឈរ “Cumulative Cases” និង “Cumulative Deaths” គឺជាលេខ។
  • បន្ទាប់មកសូមចុចប៊ូតុងពាក្យថា Proceed ។

៣) ការរចនាទិន្ន័យនិងជ្រើសរើសប្រភេទក្រាប

នៅក្នុងវគ្គនេះ យើងអាចចាប់ផ្តើមធ្វើការលើការបង្កើតការរចនាក្រាប។

  • ជ្រើសរើសផ្ទាំង Chart Type ។
  • ក្នុងចំណោមប្រភេទក្រាបទាំងអស់ សូមជ្រើសរើសពាក្យបន្ទាត់ [Lines] ដើម្បីបង្កើតក្រាបបន្ទាត់ ដែលយើងចង់បាន។
  • បន្ទាប់មកចុចលើផ្ទាំងពាក្យ Refine ។

នៅទីនេះ យើងនឹងធ្វើឱ្យប្រសើរឡើងនូវអ័ក្សផ្តេក អ័ក្សបញ្ឈរ បន្ទាត់និន្នាការ [trend lines] និមិត្តសញ្ញា [symbols] និងស្លាក [labels] ។ បន្ទាប់ពីធ្វើការលើទំរង់ តារាងរបស់ នឹងមើលទៅមានរបៀបរៀបចំដូចរូបខាងក្រោម៖

ជាដំបូង យើងនឹងផ្លាស់ប្តូរទម្រង់នៃកាលបរិច្ឆេទនៅលើអ័ក្សផ្តេក។ នៅក្នុងបន្ទះអ័ក្សផ្តេក,  

  • ត្រូវប្រាកដថា “Announced Date” ត្រូវបានជ្រើសរើសសំរាប់ជួរឈរ [Select Column] ។
  • ជ្រើសរើស “ខែមេសា, ២, ៣” សំរាប់ Tick format
  • ជ្រើសរើស “tick marks” នៅក្នុងបន្ទាត់ក្រឡាចត្រង្គ [Grid lines] ។

នៅលើបន្ទះអ័ក្សបញ្ឈរ,

  • ជ្រើសរើស “linear” សម្រាប់បន្ទាត់ក្រឡាចត្រង្គ [Grid lines] ។ (ក្នុងរូបមន្តបន្ទាប់ យើងនឹងអនុវត្តន៍ការងារបន្ថែមលើក្រាហ្វិចលីនេ [linear] និងក្រាហ្វកំណត់ហេតុ [log graph])
  • ជ្រើសរើស “១,០០០ [.០០]” ជាទ្រង់ទ្រាយលេខ [Number format] ។
  • ជ្រើសរើស “tick marks” ជាវិធីមួយដើម្បីបង្ហាញបន្ទាត់ក្រឡាចត្រង្គ  [Grid lines] ។
  • ជ្រើសរើស “inside” និង “left” សំរាប់ស្លាកក្រឡាចត្រង្គ [Grid labels] ។

ឥឡូវនេះ យើងនឹងត្រូវផ្លាស់ប្តូរពណ៌នៃបន្ទាត់ នៅក្នុងបន្ទះ Customize lines

  • សូមចុចប៊ូតុង customize colors...
  • នៅលើប្រអប់ជ្រើសរើសធាតុ [Select element(s)] សូមចុចលើអថេរនីមួយៗ ដើម្បីជ្រើសរើសពណ៌។
  • ដូចដែលបានបង្ហាញក្នុងរូបខាងក្រោម សូមជ្រើសរើសពណ៌ទឹកក្រូច សម្រាប់ករណីកើនឡើង [Cumulative Cases] និងក្រហមសម្រាប់តួលេខស្លាប់កើនឡើង [Cumulative Deaths]។

យើងក៏នឹងកែសំរួលទទឹងបន្ទាត់ [line width] និងបន្ទាត់ដាច់ៗ [line dashes] ផងដែរ។ សម្រាប់ទទឹងបន្ទាត់ [line width] អ្នកអាចចុចអថេររហូត ដល់អ្នកទទួលបានទំហំទទឹងមួយ ដែលអ្នកចង់បានសម្រាប់បន្ទាត់។

  • សម្រាប់ករណីទាំងពីរ “Cumulative Cases” និង “Cumulative Deaths”, ជ្រើសបន្ទាត់ស្តើងបំផុតសម្រាប់ទទឹងនៃបន្ទាត់ [Line] ។
  • កុំប្តូរបន្ទាត់ដាច់ៗ [Line dashes] ។
  • ជ្រើសរើសលីនេអ៊ែរសម្រាប់ការបន្ថែមថ្មី [Interpolation] ។

យើងក៏អាចកែសម្រួលស្លាកនៅលើក្រាហ្វនេះក្នុងផ្ទាំងស្លាក [Labeling panel] ។

  • នៅក្នុងស្លាកបន្ទាត់ [Line Labels] សូមដាក់ស្លាកបន្ទាត់នៅខាងស្តាំ [right] ។
  • គូសធីកប្រអប់សម្រាប់គូរបន្ទាត់ត [Draw lines] ភ្ជាប់ស្លាកទៅនឹងបន្ទាត់។
  • គូសធីកប្រអប់ដើម្បីប្រើពណ៌បន្ទាត់សម្រាប់ស្លាក។ វាជាការល្អប្រសើរជាងមុន ដើម្បីឱ្យមានពណ៌ដូចគ្នាសម្រាប់បន្ទាត់និងស្លាកអថេរ។
  • យើងក៏នឹងពិនិត្យមើលជម្រើសបង្ហាញព័ត៌មានជំនួយ [Show tooltips] ។
  • ជ្រើសរើស “១,០០០ [.០០]” ជាទម្រង់លេខ [Number format] ។

យើងក៏អាចប្តូរនិមិត្តសញ្ញានៅក្នុងក្រាហ្វនេះផងដែរ។

  • ធីកនិមិត្តសញ្ញាបន្ទាត់ [Line symbols] ។
  • ជ្រើសរើសរង្វង់នៅលើដំបូងនិងចុងក្រោយសម្រាប់រូបរាង [Shape] ។
  • កំណត់ទំហំ [Size] ត្រង់ចំណុច ២ ។
  • កំណត់ភាពស្រច្បាស់ [Opacity] ត្រង់ចំណុច ០.៥ ។

តាមរយៈមុខងារបង្ហាញព័ត៌មានជំនួយ តម្លៃពិតប្រាកដនៃអ័ក្ស X និង Y នឹងត្រូវបានបង្ហាញ។ នៅទីនេះ អ្នកអាចឃើញកាលបរិច្ឆេទពិតប្រាកដ និង លេខករណីជំងឺកូវីដដែលជាប់ទាក់ទង នៅពេលអ្នកផ្លាស់ទីទស្សន៍ទ្រនិច [cursor] របស់អ្នកតាមខ្សែបន្ទាប់។

៤) ការបន្ថែមចំណារពន្យល់នៅក្នុងក្រាប

យល់ព្រម។ តោះបន្តទៅផ្នែកចំណារពន្យល់ [Annotation] ។ នៅទីនេះ យើងនឹងបន្ថែមចំណងជើង និងផ្តល់ព័ត៌មានផ្សេងទៀតនៅក្នុងក្រាបរបស់យើង។

បំពេញប្រអប់នីមួយៗដូចខាងក្រោមៈ

  • Title: Covid-19 Cumulative Cases and Deaths in Myanmar

ចំណងជើង៖ ករណីកើននិងមរណភាពនៃជំងឺកូវីដ-១៩នៅប្រទេសមីយ៉ាន់ម៉ា

  • Description: 121,280 cases and 2,579 deaths have been recorded in Myanmar as of December 26, 2020.

ការពិពណ៌នា៖ ចំនួន ១២១ ២៨០ករណី និងអ្នកស្លាប់ចំនួន ២ ៥៧៩នាក់ ត្រូវបានកត់ត្រានៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ។

  • Note: This chart shows the number of confirmed COVID-19 cases and deaths in Myanmar since March 23, 2020.

កំណត់សម្គាល់៖ ក្រាបនេះ បង្ហាញពីចំនួនករណីដែលបានបញ្ជាក់ថាឆ្លង និងចំនួនមរណភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

  • Data Source: Dr. Nyein Chan Ko Ko (referenced from the Ministry of Health and Sports)

ប្រភពទិន្នន័យ៖ វេជ្ជបណ្ឌិត Nyein Chan Ko Ko (មានឯកសារយោងពីក្រសួងសុខាភិបាលនិងកីឡា)

  • Link to data source: https://datastudio.google.com/reporting/445c1281-c6ea-45e4-9bc0-5d561c511354/page/I44CB

ភ្ជាប់ទៅប្រភពទិន្នន័យ៖ https://datastudio.google.com/reporting/445c1281-c6ea-45e4-9bc0-5d561c511354/page/I44CB

  • Byline: (Type in your organization)

អ្នកនិពន្ធ៖ (បញ្ចូលឈ្មោះអង្គភាពរបស់អ្នក)

ចុងបញ្ចប់ យើងនឹងបន្ថែមចំណារពន្យល់អត្ថបទជាមួយបន្ទាត់ ដើម្បីបង្ហាញព័ត៌មានសំខាន់ៗ នៅក្នុងក្រាប។ សន្មតថា រឿងទិន្នន័យរបស់អ្នក គឺបង្ហាញអំពីរបៀបដែលការបញ្ជាឲ្យស្នាក់នៅតាមផ្ទះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដើរតួនាទីយ៉ាងសំខាន់ ដែលជាវិធីសាស្ត្រដែលរដ្ឋាភិបាល គ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ។ នៅទីនេះ អ្នកក៏អាចបន្ថែមព័ត៌មាន នៅក្នុងក្រាហ្វផងដែរ។

យើងនឹងចាប់ផ្តើមជាមួយនឹងការរៀបចំជួរសម្រាប់ចំណារពន្យល់ទាំងនេះ។

នៅក្នុងផ្នែក Highlight range,

  • ចុចសញ្ញា + ផ្នែក Add range highlight ។ វានឹងស្នើឱ្យអ្នក “Click or drag directly on the chart to create a range highlight” ។
  • ចុចព្រាវ [radomly] នៅលើក្រាប។ នៅពេលអ្នកចុច ប្រអប់រចនាមួយនឹងលេចឡើងនៅក្នុងបន្ទះ។
  • សម្រាប់ផ្នែកការតំរង់ទិស [Orientation] សូមជ្រើសរើសជំរើសដំបូង - ខ្សែបញ្ឈរ [vertical-line]។
  • សម្រាប់ជំរើសប្រភេទ [Type] សូមប្រាកដថា បន្ទាត់ ត្រូវបានជ្រើសរើសតាមលំនាំដើម។
  • នៅក្នុងប្រអប់អត្ថបទសម្រាប់មុខតំណែង [Position] សូមវាយបញ្ចូលឆ្នាំ ២០២០/០៤/១៨ ។ ខ្សែបន្ទាត់បញ្ឈរ នឹងត្រូវផ្លាស់ប្តូរទៅកាលបរិច្ឆេទជាក់លាក់នេះ គឺនៅពេលការប្រកាសអំពីបទបញ្ជាអោយស្នាក់នៅនៅផ្ទះ ត្រូវបានធ្វើឡើងនៅទីក្រុងយ៉ាំងហ្គោន។
  • សម្រាប់ពណ៌ សូមជ្រើសរើសអេនឌីហ្គូ ជាមួយលេខកូដហេច៖ #264c6b ។
  • កំណត់ភាពច្បាស់ [Opacity] ឲ្យនៅត្រឹម៥០% ។
  • សម្រាប់ទទឹង​ [Width] សូមជ្រើសរើសយកបន្ទាត់ស្តើងបំផុត។
  • ហើយសម្រាប់បន្ទាត់ដាច់ៗ [Dashed] សូមជ្រើសរើសជម្រើសចុងក្រោយ (----) ដើម្បីធ្វើឱ្យបន្ទាត់នេះ ខុសពីបន្ទាត់ដទៃទៀតនៅក្នុងក្រាហ្វ។

យើងត្រូវបន្ថែមចំណារពន្យល់អត្ថបទ សម្រាប់បន្ទាត់ដែលបានគូសបញ្ជាក់។ នៅក្នុងបន្ទះចំណារពន្យល់អត្ថបទ [Text annotations],

  • ចុចសញ្ញា + បន្ថែមចំណារពន្យល់អត្ថបទ [Add text annotation] ។

វានឹងស្នើសុំឱ្យអ្នកចុចលើក្រាបដើម្បីបង្កើតចំណារពន្យល់។

  • ចុចជាប់បន្ទាត់ដែលបានគូសបញ្ជាក់នៅលើក្រាប។ ពេលអ្នកចុច ប្រអប់រចនានឹងលេចចេញក្នុងផ្ទាំងចំណារពន្យល់អត្ថបទ [Text annotations] ។
  • នៅក្នុងប្រអប់ សំរាប់អត្ថបទ [Text], វាយបញ្ចូលបទបញ្ជាអោយស្នាក់ទៅផ្ទះនៅទី១ នៅទីក្រុងយ៉ាំងហ្គោន។
  • ត្រង់ Text style គឺយល់ល្អត្រូវដាក់ Bold ។
  • កំណត់ទំហំភីកសែលនៃទំហំពុម្ពអក្សរដល់ ១២ px ។
  • ត្រូវធីកត្រង់ Text outline ។
  • ត្រូវធីកត្រង់ Mobile និង Desktop
  • ទទឹងនៃអត្ថបទគួរតែកំណត់ត្រឹម ២៥% ។
  • សម្រាប់ទីតាំងនៃអត្ថបទ [Position] យើងនឹងដាក់វាដោយគ្រាន់តែចាប់អត្ថបទដាក់ក្នុងក្រាប។ ត្រូវប្រាកដថា អត្ថបទត្រូវបានដាក់នៅលើបន្ទាត់ដែលបានបន្លិចដូចបង្ហាញក្នុងរូបខាងក្រោម។
  • អ្នកក៏អាចជ្រើសរើសទីតាំងនៃចំណុចយុថ្កា [Anchor point] បានដែរ។ ចំណុចយុថ្កា មានជម្រើសប្រាំបួន។ ក្នុងករណីនេះ យើងនឹងជ្រើសរើសអ្វីដែលនៅកណ្តាល ដើម្បីធ្វើឱ្យអត្ថបទតម្រឹមកណ្តាល [text center-aling] ។
  • បើកShow as key on mobile
  • បិទ Draw line to annotation text ។ តាមរយៈទស្សនវិស័យនៃការរចនា យើងមិនចាំបាច់មានបន្ទាត់នៅជាប់នឹងចំណារពន្យល់អត្ថបទទេ។

ឥឡូវបន្ថែមជួរសំខាន់ [highlight range] និងចំណារពន្យល់ សម្រាប់ព្រឹត្តិការណ៍ដែលទាក់ទងផ្សេងទៀត ដោយធ្វើដូចជំហានខាងលើ៖

  • July 1, 2020: 1st stay-home order completely lifted in Yangon

ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០៖ បទបញ្ជាអោយស្នាក់នៅក្នុងផ្ទះលើកទី១ បានបញ្ចប់ទាំងស្រុងនៅទីក្រុងយ៉ាំងហ្គោន

  • August 16, 2020: 1st local transmission reported in 29 days

ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០៖ ការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍លើទី១ ក្នុងរយៈពេល២៩ថ្ងៃ

  • September 21, 2020: 2nd stay-home order in Yangon

ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២០៖ បទបញ្ជាអោយស្នាក់នៅក្នុងផ្ទះលើកទី២ នៅទីក្រុងយ៉ាំងហ្គោន

ត្រូវប្រាកដថាចំណារពន្យល់អត្ថបទទាំងនេះ មិនត្រួតលើគ្នាទេ។

នៅពេលដែលអ្នកពេញចិត្តនឹងរូបរាងនៃផែនទី [ក្រាប], សូមចុចលើពាក្យស្នើបន្ត [Proceed] ។

ចុងបញ្ចប់ យើងនឹងជ្រើសរើសប្លង់ [layout] និងបើកជម្រើសចែករំលែក។

  • សម្រាប់ការជ្រើសរើសយកប្លង់ទម្លាក់ចុះ [dopdown], សូមជ្រើសរើស Datawrapper (ជាមួយទិន្នន័យ/with data) ។
  • មូលដ្ឋានទិន្នផល នឹងមានជាភាសាអង់គ្លេស (en-US) ។

ដើម្បីអនុញ្ញាតឱ្យអ្នកដទៃបង្កប់តំណភ្ជាប់ និងចែករំលែកផែនទីរបស់អ្នក,  

  • សូមចុចបើកដំណើរការប៊ូតុងចែករំលែកបណ្តាញសង្គម។
  • ជ្រើសចែករំលែក URL របស់ក្រាប ។
  • សូមចុចពាក្យ Proceed

នៅជំហានចុងក្រោយ, អ្នកអាចបោះពុម្ភនិងបង្កប់តំណភ្ជាប់ក្រាបដែលបានរចនាយ៉ាងស្រស់ស្អាតរបស់អ្នកទាំងនៅក្នុងទម្រង់អន្តរកម្ម ឬ ជា PNG ។



3

ការទំនាក់ទំនងជាមួយទស្សនិកជន

ធ្វើឱ្យប្រាកដថាក្រាបព័ត៌មានមិនត្រូវបានបកស្រាយខុស

៣.១) ការប្រើប្រាស់ក្រាបបន្ទាត់ជាមួយចំណារពន្យល់

ក្រាបបន្ទាត់មានលក្ខណៈសាមញ្ញ ប៉ុន្តែមានប្រសិទ្ធិភាពក្នុងការបង្ហាញទិន្នន័យបន្ថែមតាមពេលវេលា។ ចំណារពន្យល់បញ្ជាក់ពីព្រឹត្តិការណ៍ជាក់លាក់ដែលអាចពន្យល់ពីនិន្នាការនៅក្នុងទិន្នន័យ ឬ សម្គាល់ព្រឹត្តិការណ៍សំខាន់ៗ។ បន្ទាប់ពីរយៈពេល២៩ថ្ងៃ គួរឱ្យកត់សំគាល់នៃការរាយការណ៍ថាគ្មានឆ្លងជំងឺកូវីដក្នុងសហគមន៍, ករណីដំបូងត្រូវបានគេរាយការណ៍នៅពាក់កណ្តាលខែសីហា, បន្ទាប់មកបទបញ្ជាអោយស្នាក់នៅក្នុងផ្ទះ នៅទីក្រុងយ៉ាំងហ្គោននៅពាក់កណ្តាលខែកញ្ញា, ដែលនៅពេលនោះចំនួនករណី បានចាប់ផ្តើមកើនឡើងខ្ពស់រួចទៅហើយ។ ចំណារពន្យល់ទាំងនេះ បំពេញបន្ថែមទិន្នន័យនៅខាងក្រោយ ដើម្បីប្រាប់រឿងរ៉ាវគួរឱ្យទាក់ទាញអារម្មណ៍។

៣.២) លើសពីក្រាបបន្ទាត់

ក្រាបបន្ទាត់នេះ អាចបង្ហាញពីវិសាលភាពនៃរាតត្បាតជំងឺកូវីដ-១៩។ ទោះយ៉ាងណាក៏ដោយ សម្រាប់ក្រាបកើនឡើងទាំងនេះ ចំនួនករណីសរុបនៅតែបន្តកើនឡើងដដែល។ ប្រសិនបើអ្នកកំពុងសរសេររឿងមួយអំពីសកម្មភាពរបស់រដ្ឋាភិបាល និងប្រសិទ្ធភាពរបស់ពួកគេ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតនោះ ការប្រើក្រាបបន្ទាត់នេះមិនមែនជាជម្រើសល្អទេ។ ដូច្នេះ តើមានវិធីណាមួយ ដើម្បីបង្ហាញពីការផ្លាស់ប្តូរអត្រានៃករណីជំងឺកូវីដ-១៩? ពិតណាស់ ក្រាបលោការីត [logarithmic charts] អាចជួយបង្ហាញការផ្លាស់ប្តូរអត្រានៃករណីជំងឺកូវីដ-១៩ទាំងនេះ។ នៅក្នុងរូបមន្តបន្ទាប់ជាស៊េរីការនៃការរចនាទិន្ន័យអំពីជំងឺកូវីដ-១៩, យើងនឹងបង្ហាញអ្នកពីរបៀបបង្កើតក្រាបបន្ទាត់នៅលើមាត្រដ្ឋានលោការីត និងធ្វើឱ្យចំនួនប្រជាជនធម្មតា ដើម្បីប្រៀបធៀបករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសពីរផ្សេងគ្នា។

Recommended Recipes

ការបង្កើតក្រាបសរសរជាមួយទិន្នន័យករណីជំងឺកូវីដ-១៩

Bar Chart
Beginner